នេះជាលើកទី២ ហើយដែលកីឡាករ Lai Ly Huynh ក្លាយជាជើងឯកអុករហ័សពិភពលោក បន្ទាប់ពីឈ្នះលើកទី១ នៅឆ្នាំ២០២២។

leftcenterrightdel
កីឡាករ កីឡាការិនីវៀតណាមនៅការប្រកួតអុកចិនពិភពលោកឆ្នាំ២០២៣

ការប្រកួតអុកចិនពិភពលោកឆ្នាំ២០២៣ មានការចូលរួមពីកីឡាករចំនួន ៧០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន១៣។ សូមរំលឹកថា កីឡាករ Lai Ly Huynh បានឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសាអុកស្តង់ដារបុរស។ ក្រុមអុកចិនរបស់វៀតណាមបានបញ្ចប់ការប្រកួតដោយទទួលបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង។ ក្នុងការប្រកួតសម្រាប់យុវជន កីឡាការិនី Tran Nguyen Minh Hang របស់ក្រុមកីឡាអុកចិនវៀតណាមបានឈ្នះមេដាយមាសក្នុងការប្រកួត U.12 សម្រាប់នារី ហើយកីឡាករ Le The Bao ឈ្នះមេដាយសំរឹទ្ធក្នុងការប្រកួត U.12 សម្រាប់បុរស៕

បកប្រែដោយ Thuy Anh