Glorious Ashes គឺជាស្នាដៃរបស់អ្នកនិពន្ធ Nguyen Ngoc Tu។ ស្នាដៃបានដំណាលពីរឿងរ៉ាវរបស់នារីបីនាក់ដែលមានសាច់រឿងផ្សេងៗគ្នា ត្រូវបានដើរតួសម្តែងដោយ Bao Ngoc Doling, Phuong Anh Dao និងសិល្បការិនីឆ្នើម Hanh Thuy។ ខ្សែភាពយន្តនេះត្រូវបានចាត់ទុកថាមានភាពស៊ីជម្រៅអំពីស្ថានភាពរបស់មនុស្ស។ អ្នកដឹកនាំរឿង Bui Thac Chuyen បានចំណាយពេល ២ ឆ្នាំដើម្បីផលិតរឿង "Glorious Ashes"។

leftcenterrightdel
"Glorious Ashes" តំណាងឱ្យភាពយន្តវៀតណាមចូលរួម Oscar ឆ្នាំ២០២៤

មុនពេលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Oscar "Glorious Ashes" បានឈ្នះរង្វាន់ជើងឯក - Montgolfière d'or (Golden Balloon) - នៅមហោស្រពភាពយន្តបីទ្វីបនៅចុងខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសបារាំង។ នៅដើមខែកញ្ញា ភាពយន្តនេះបានបន្តឈ្នះពានរង្វាន់ខ្លែងមាសសម្រាប់ប្រភេទភាពយន្តឆ្នើម និងពានរង្វាន់សម្រាប់អ្នកដឹកនាំរឿងភាពយន្តឆ្នើម និងពានរង្វាន់តួសម្តែងភាពយន្តឆ្នើម (សម្រាប់សិល្បការិនី Hanh Thuy) នៅកម្មវិធីពានរង្វាន់ខ្លែងឆ្នាំ ២០២៣។

ពិធីប្រគល់ពានរង្វាន់ Oscar លើកទី ៩៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៤៕

តាម vovworld.vn