មនុស្សរាប់ម៉ឺននាក់ និងភ្ញៀវទេសចរបានមកដល់ផ្លូវកណ្តាលទីក្រុង ដោយប្រមូលផ្តុំគ្នាតាមសងខាងនៃទន្លេ Han ដើម្បីទស្សនាការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។

ទស្សនិកជនគ្រប់គ្នាទន្ទឹងរង់ចាំពេលដែលក្រុមទាំងពីរប្រើបទចម្រៀងវៀតណាមសម្រាប់ការសម្តែង។ ជាមួយនឹងការសម្តែងល្អឥតខ្ចោះ ក្រុមជម្រើសបារាំងបានឈ្នះពានរង្វាន់ជើងឯក ដោយទទួលបានរង្វាន់សរុបចំនួន ២០,០០០ ដុល្លាអាមេរិក។

leftcenterrightdel
 
leftcenterrightdel
ការបាញ់កាំជ្រួចរបស់ក្រុមបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ

DIFF 2023 បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារទេសចរណ៍របស់ទីក្រុង Da Nang ឡើងវិញ។ ជាទូទៅក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរសរុបមកកម្សាន្តទីក្រុងត្រូវបានប៉ាន់ប្រមាណថាមានជាង ៣.៥ លាននាក់ កើនឡើង ១១៦.៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៩៣០,០០០ នាក់ កើនឡើង ១១.៣ ដង ភ្ញៀវទេសចរក្នុងស្រុកមានប្រមាណ ២.៦ លាននាក់ កើន ៦៧.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕

បកប្រែដោយ Thuy Anh