ទីក្រុង Da Nang នឹងរៀបចំជាលើកដំបូងនូវមហោស្រពភាពយន្តអាស៊ីឆ្នាំ ២០២៣
កប.អនឡាញ - ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុង Da Nang វៀតណាម នឹងប្រព្រឹត្តទៅមហោស្រពភាពយន្តអាស៊ី Da Nang លើកទី១ - ឆ្នាំ២០២៣។
នេះជាលើកដំបូងហើយដែលទីក្រុង Da Nang រៀបចំមហោស្រពភាពយន្តក្នុងតំបន់ ដោយមានការចូលរួមពីបណ្តាប្រទេសដែលមានផ្នែកភាពយន្តឈានមុខគេក្នុងអាស៊ី ដូចជា កូរ៉េខាងត្បូង ជប៉ុន។ល។
ដោយមានប្រធានបទ “ភាពយន្តវៀតណាម និងអាស៊ី - សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍” មហោស្រពភាពយន្តអាស៊ី - Da Nang លើកទី១ ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍វប្បធម៌ពិសេសមួយ ដែលជួយផ្នែកភាពយន្តវៀតណាមធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យវប្បធម៌ និងភាពយន្ត ហើយកសាងនិងអភិវឌ្ឍផ្នែកភាពយន្តវៀតណាម។
    |
 |
រោងមហោស្រព Trung Vuong ជាកន្លែងដែលមហោស្រពភាពយន្តអាស៊ីឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅ (រូបថត៖ vov.vn) |
នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពទីក្រុង Da Nang ដល់មិត្តក្នុង និងក្រៅប្រទេស ក៏ដូចជាបំពេញតម្រូវការនៃជីវភាពវប្បធម៌របស់ប្រជាជន អភិវឌ្ឍវិស័យយទេសចរណ៍ និងសេវាកម្មនៅទីក្រុង Da Nang។ មហោស្រពនេះមានប្រភេទប្រកួតប្រជែងចំនួន២ គឺភាពយន្តអាស៊ី និងភាពយន្តវៀតណាមដែលមានភាពយន្តចំនួន២០។
ក្នុងឱកាសនេះ គណៈកម្មការរៀបចំនឹងចាក់បញ្ចាំងភាពយន្តដែលមិនចូលរួមការប្រកួតប្រជែងជាច្រើន ដើម្បីបម្រើទស្សនិកជននៅទីក្រុង Da Nang និងរៀបចំសិក្ខាសាលាស្ដីពី "ការកសាងបរិយាកាសផលិតភាពយន្ដដ៏អំណោយផលនៅទីក្រុង Da Nang" សិក្ខាសាលាចែករំលែកបទពិសោធន៍ដើម្បី “បណ្តុះទេពកោសល្យ”៕
បកប្រែដោយ Thuy Anh