បទចម្រៀងផ្លូវការរបស់ស៊ីហ្គេមលើកទី ៣២ “Cambodian Pride” មានអ្នកចូលទស្សនាច្រើនបំផុតលើបណ្ដាញសង្គមយូធូប
កប.អនឡាញ - ក្រោយបង្ហោះវីដេអូនៅលើឆានែលយូធូប នៅថ្ងៃទី ១០ ខែមេសា បទចម្រៀងផ្លូវការបស់ស៊ីហ្គេមលើកទី ៣២ ក្រោមចំណងជើងថា “Cambodian Pride” ដែលទាក់ទាញអ្នកចូលទស្សនាបានរហូតដល់ជាង ៥០ លានលើក។
បទចម្រៀងនេះមាននារីរាំកំដរជិតមួយពាន់នាក់នៅពីក្រោយកំពូលតារាចម្រៀងបួនដួង គឺ ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម , និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។ គិតមកដល់ល្ងាចថ្ងៃទី២០ មេសា ២០២៣ បទចម្រៀងស៊ីហ្គេមលើកទី ៣២ មានអ្នកចូលទស្សនាជាង ៥០ លានលើក និងមានការបញ្ចេញមតិជិត ១៥,០០០ នាក់។
    |
 |
បទចម្រៀងស៊ីហ្គេមលើកទី ៣២ "Cambodian Pride" |
បទចម្រៀង “Cambodian Pride” ត្រូវបានអ្នកខ្លះចាត់ទុកជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជា នៅឆ្នាំ ២០២៣។ នៅលើបណ្ដាញសង្គម ទស្សនិកជនជាច្រើនសរសើរថា បទចម្រៀងនេះងាយស្រួលស្ដាប់ សប្បាយរីករាយ ហើយអត្ថន័យ និងទិដ្ឋភាពពោរពេញដោយលក្ខណៈវប្បធម៌ខ្មែរ។
នៅក្នុង MV នេះ ម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ ក៏បង្ហាញទិដ្ឋភាពមួយចំនួនស្ដីពីពហុកីឡដ្ឋានជាតិមរតកតេជោ រួមនឹងអង្គវត្ត ស្ពានអ្នកលឿង និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាម្ហូបអាហារពិសេសរបស់កម្ពុជាមួយចំនួនផ្សេងទៀត។ រូបភាពនៃវិស័យមួយចំនួនក្នុងនោះមានទាំងកីឡាគុនខ្មែរក៏ត្រូវបានលើកយកមកបង្ហាញ។
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ដល់ ១៧ ឧសភា ២០២៣។ ពិធីបើកការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ០៥ ឧសភា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ៕
បកប្រែដោយ Pham Diep