ផ្តើមការប្រកួតនៃវគ្គទីមួយ វៀតណាមហាក់បីធ្វើបានល្អខ្លាំង ដោយបានបើកការវាយសម្រុកសន្ធាប់ទៅលើឡាវ រហូតស៊ុតបានគ្រាប់បាល់បើកឆាកដំបូង និងជាគ្រាប់បាល់ស៊ុតបញ្ចូលទីលឿនបំផុតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយកីឡាករ Tung Nguyen Van នៅនាទី ២។ បើកការនាំមុខ ១-០ ក៏ដោយក្តី ប៉ុន្តែក្នុងវគ្គទីមួយនេះទៀតសោត វៀតណាម មិនអាចរកបានគ្រាប់បាល់បន្ថែមឡើយលើឡាវ បើទោះខ្លួនព្យាយាមសម្រុកខ្លាំងយ៉ាងណាក្តី រហូតបញ្ចប់ការប្រកួតក្នុងវគ្គទីមួយ វៀតណាមនាំមុខឡាវ ១-០។

leftcenterrightdel
 

leftcenterrightdel
កីឡាករ U22 វៀតណាមអបអរគ្រាប់បាល់បើកឆាក

ចូលវគ្គទីពីរ ស្ថានកាលមានភាពប្រែប្រួលខ្លាំង ឡាវបានកែប្រែទម្រង់លេង ដោយធ្វើបានយ៉ាងល្អ វាយបកសម្រុកលើវៀតណាមវិញ ដើម្បីស្វែករកឱកាសស៊ុតគ្រាប់បាល់តាមស្មើមកវិញ។ តែទោះជាយ៉ាងណា ឡាវហាក់បីគ្មានសំណាងក្នុងការស៊ុតបំប៉ោងសំណាញ់ទីលើវៀតណាម បើទោះខ្លួនរកបានឱកាស ២ ទៅ ៣លើក ពីការស៊ុតចំគោលដៅក្តី។

ហៀបនឹងចប់ការប្រកួតទៅហើយ ពោលនៅចុងបញ្ចប់នៃវគ្គទីពីរ ការសម្រុកខ្លាំងពីសំណាក់ឡាវ បានក្លាយជាបញ្ហា រហូតធ្វើឱ្យវៀតណាមដណ្តើមបាល់វាយបក រហូតអាចស៊ុតបំប៉ោងសំណាញ់ទីបន្ថែមគ្រាប់បាល់ទីពីរ នៅនាទី៩០+២ ដោយកីឡាករ Nguyen Quoc Viet ។ បញ្ចប់ការប្រកួត វៀតណាម យកឈ្នះ ឡាវដោយលទ្ធផល ២-០។

បកប្រែដោយ Thanh Cong