នាថ្ងៃទី២៣ ខែមេសា  ក្រុមអត្តពលិក ៥ នាក់៖ Nguyen Viet Anh, Vuong Hoai An, Nguyen Che Thanh, Le Hoang Phong, និង Tran Ngoc Thuy Vi ដណ្តើមបានមេដាយមាសដ៏មានតម្លៃ។ ទន្ទឹមនឹងនោះ ក្រុមជម្រើស Aerobic វៀតណាម ក៏ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធ ២ គ្រឿងផងដែរ។

leftcenterrightdel
អត្តពលិក Aerobic វៀតណាមដណ្តើមបានមេដាយមាស (រូបថត៖ MELOGYM)

ស្នាដៃនេះនឹងលើកទឹកចិត្តក្រុមជម្រើស Aerobic វៀតណាមក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលនឹងធ្វើឡើងនៅប្រទេសកម្ពុជា។ នៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ក្រុមជម្រើស Aerobic វៀតណាម ឈ្នះបានមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង។ គោលដៅរបស់គ្រូបង្វឹកក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ គឺឈ្នះមេដាយមាស ២ ឬ ៣ គ្រឿង។

បន្ទាប់ពីពានរង្វាន់ Aerobic ពិភពលោក Suzuki Cup ក្រុមជម្រើស Aerobic វៀតណាម នឹងត្រៀមរៀបចំសម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២៕

បកប្រែដោយ Thuy Anh