លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញមកអបអរសាទរការប្រកួតដំបូងក្នុងឆ្នាំថ្មីរបស់ក្រុមវៀតណាម។

leftcenterrightdel
វៀតណាមយកឈ្នះមីយ៉ាន់ម៉ាក្នុងលទ្ធផល ៣-០

ចប់ការប្រកួត ក្រុមវៀតណាមបានឈ្នះ ៣–០។ ជាមួយនឹងជ័យជម្នះនេះ ក្រុមវៀតណាមទទួលបាន ៣ ពិន្ទុបន្ថែមទៀត ដោយឈរនៅលេខរៀងទី ១ ក្នុងពូល B ដោយមានពិន្ទុសរុប ១០។ ក្រោយយកឈ្នះលើមីយ៉ាន់ម៉ា ក្រុមវៀតណាមបានទៅកាន់ទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) ដើម្បីត្រៀមប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយឥណ្ឌូនេស៊ី ដែលនឹងធ្វើឡើងនៅថ្ងៃទី ៦ ខែមករា។

ដោយប្រព្រឹត្តទៅនៅពេលដូចគ្នាកាលពីយប់មិញ ក្រុមម៉ាឡេស៊ីបានយកឈ្នះក្រុមសិង្ហបុរីក្នុងលទ្ធផល ៤-១ ។ ម៉ាឡេស៊ីបានឈានចូលដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Cup ដោយឈរនៅលេខរៀងទី ២ ក្នុងពូល B ហើយនឹងប៉ះក្រុម​ថៃ៕

បកប្រែដោយ Duy Hoan