ក្រុមបាល់ទាត់ U.19 វៀតណាមបានស៊ុតបញ្ចូលមួយគ្រាប់នៅនាទី ១១ ដោយកីឡាករ Van Tu។ នៅនាទីបន្ទាប់ ក្រុមបាល់ទាត់ U.19 វៀតណាមបានខកខានឱកាសស៊ុតបញ្ចូលទីជាច្រើន។ នៅនាទី ៨៤ កីឡាករ Bin Arman រកបានមួយគ្រាប់ឲ្យក្រុមបាល់ទាត់ U.19  ម៉ាឡេស៊ី។ លទ្ធផលស្មើ ១-១ ក្រោយប្រកួតផ្លូវការក្នុងរយៈពេល ៩០ នាទីធ្វើឲ្យក្រុមទាំងពីរត្រូវស៊ុតបាល់ប៉េណាល់ទី។ 

leftcenterrightdel
ក្តីសប្បាយរីករាយរបស់កីឡាករនៃក្រុមបាល់ទាត់ U.19 វៀតណាម នៅពេលស៊ុតបញ្ចូលទីរបស់ក្រុមបាល់ទាត់ U.19  ម៉ាឡេស៊ី

ក្រុមបាល់ទាត់ U.19 វៀតណាម បានយកឈ្នះក្រុមបាល់ទាត់ U.19 ម៉ាឡេស៊ីដោយបាល់កាត់សេចក្តី១១មែត្រ ក្នុងលទ្ធផល ៤-៣ ដោយហេតុនេះបានឈ្នះជើងឯក។ តាមគម្រោង ក្រុមបាល់ទាត់ U.19 វៀតណាម នឹងទៅហ្វឹកហាត់នៅប្រទេសជប៉ុនពីថ្ងៃទី១៣ ដល់ ២៦ ខែសីហា មុននឹងចូលរួមវគ្គជម្រុះនៃការប្រកួតបាល់ទាត់ជម្រើសជើងឯកអាស៊ី U.20 ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២៕

បកប្រែដោយ Huyen Trang