ដោយមានសមត្ថភាពខ្ពស់ជាងក្រុមបាល់ទាត់ U.23  វៀតណាមនោះ ក្រុមបាល់ទាត់ U.23 កូរ៉េខាងត្បូង បានគ្រប់គ្រងការប្រកួតទាំងស្រុង និងបានបង្កើតឱកាសស៊ុតបញ្ចូលទីជាច្រើនដង។ ប៉ុន្ដែជាមួយនឹងយុទ្ធវិធីការពារនិងវាយលុកដ៏សមស្រប និងក្នុងស្មារតីប្ដូរផ្ដាច់ ក្រុមបាល់ទាត់ U.23 វៀតណាមបានឈរយ៉ាងរឹងមាំក្នុងអំឡុងពេលតង់ទីមួយដ៏លំបាក។ ក្រោមសម្ពាធឥតឈប់ឈរ  ក្រុមបាល់ទាត់ U.23 កូរ៉េខាងត្បូង ក៏បានស៊ុតបញ្ចូលទីនៅនាទីទី ៦៤ ដោយកីឡាករ Young-wook ។

leftcenterrightdel
ភាពសប្បាយរីករាយរបស់កីឡាករ U.23 វៀតណាមពេលស៊ុតបញ្ចូលទីក្រុមបាល់ទាត់ U.23 កូរ៉េខាងត្បូង

បន្ទាប់ពីចាញ់១គ្រាប់ ក្រុមបាល់ទាត់ U.23 វៀតណាម លេងយ៉ាងអង់អាចក្នុងស្មារតីមិនចុះចាញ់ ហើយក៏យកឈ្នះបាន ១ គ្រាប់នៅនាទី ៨៣ ដោយកីឡាករ Tien Long។ ជាមួយលទ្ធផល ១ ទល់ ១  ក្រុមបាល់ទាត់ U.23 វៀតណាមបាន ២ ពិន្ទុក្រោយប្រកួតចំនួន ២ លើក។

មួយពិន្ទុយកបានក្នុងការប្រកួតជាមួយក្រុមបាល់ទាត់ U.23 កូរ៉េខាងត្បូង បានបើកឱកាសដ៏ល្អសម្រាប់ U.23 វៀតណាម ដើម្បីឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ត្បិតគូប្រកួតចុងក្រោយក្នុងពូល C របស់ក្រុមបាល់ទាត់ U.23 វៀតណាម គឺ ក្រុមបាល់ទាត់ U.23 ម៉ាឡេស៊ី ដែលគ្រោងនឹងប្រព្រឹត្ដទៅនៅយប់ថ្ងៃទី ៨ ខែមិថុនា៕

បកប្រែដោយ Pham Diep