leftcenterrightdel
លទ្ធផល​នៃការ​ចាប់ឆ្នោតចែកពូលសម្រាប់វគ្គជម្រុះជុំទី ៣ នៃព្រឹត្តិការណ៍ World Cup 2022 តំបន់អាស៊ី

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមស្ថិតនៅក្នុងពូល B ជាមួយក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ចិន អូស្រ្តាលី អូម៉ាន និងអារ៉ាប់ប៊ីសាអូឌីត។ ពូល A រួមមានអ៊ីរ៉ង់ កូរ៉េខាងត្បូង អេមីរ៉ាបអារ៉ាប់រួម ស៊ីរី និងលីបង់។ ក្រុមទាំងអស់ប្រកួតវិលជុំ ២ ប្រកួត (នៅតារាងក្នុងស្រុក  - និងតារាងនៅស្រុកគេ) ដើម្បីជ្រើសរើសយកក្រុមឈរលំដាប់ទី ១ និងទី ២ នៃពូលទាំង ២  ចូលរួមវគ្គផ្ដាច់ព្រ័ត្រ World Cup 2022។ ក្រុមឈរលំដាប់ទី ៣ នៅពូលទាំង ២ នឹងប្រកួត play-off ជាមួយគ្នា ហើយក្រុមឈ្មះនឹងបន្ដការប្រកួតជាមួយក្រុមបាល់ទាត់នៅទ្វិបផ្សេងដើម្បីយកសំបុត្រចូលរួមវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសកាតា។ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងប្រកួតដំបូងជាមួយក្រុមបាល់ទាត់ជម្រើសជាតិ អារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១៕

បកប្រែដោយ Pham Diep