leftcenterrightdel
ទីលានវាយកូនហ្គោល Laguna Golf Lang Co

ដើម្បីបានចូលរួម Asian Tour Destinations, Laguna Golf Lang Co បាន​សម្រេច​ស្តង់ដារស្តីពីសមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មលើ​គ្រប់ជ្រុងជ្រោយដើម្បីអាច​ធ្វើជាម្ចាស់រៀបចំការប្រកួតប្រចាំឆ្នាំរបស់អង្គការនេះ។ អត្ថប្រយោជន៍មួយដែលផ្តល់ដោយ Asian Tour Destinations គឺអនុញ្ញាតឱ្យសមាជិកអាចលេងកូនហ្គោលនៅគ្រប់ទីលានវាយកូនហ្គោលនៅក្នុងបណ្តាញ និងបង្កលក្ខណៈឱ្យសមាជិកនៅតាមក្លឹបនីមួយៗ​មានឱកាសលេងដោយផ្ទាល់ជាមួយអ្នកលេងកូនហ្គោលល្អបំផុតនៅក្នុងតំបន់។ ក្រៅពីការអះអាងនូវលំដាប់ពិភពលោករបស់ខ្លួនដោយមានទីលានវាយកូនហ្គោលជាសមាជិកនៃ Asian Tour Destinations ហើយ​នោះ វៀត​ណាម​​បានអះអាងជាថាខ្លួនជាគោលដៅសុវត្ថិភាពនៅអាស៊ី៕

បកប្រែដោយ Duy Hoan