leftcenterrightdel
កីឡាកររបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម​ (រូបថត៖ VFF)

នាពេលកន្លងមក ដោយសាររោគរាតត្បាត Covid-19 ក្រុមបាលទាត់ជម្រើសជាតិវៀតណាមមិនបានចូលរួមការប្រកួតអន្ដរជាតិ ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនៅតែរក្សាបាន ១.២៥៨ ពិន្ទុ ឈរនៅលំដាប់ទី ៩៣ លើពិភពលោក និងលំដាប់ទី ១៤ នៅអាស៊ី។ នេះគឺជាលំដាប់ខ្ពស់បំផុតដែលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមសម្រេចបានក្នុងរយៈពេល ២១ ឆ្នាំកន្លងមក។ សូមបញ្ជាក់ថា កាលពីឆ្នាំ ១៩៩៨ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានឈរនៅលំដាប់ទី ៨៤ លើពិភពលោក។ 

នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមបាល់ទាត់ជ្រើសជាតិថៃឈរនៅលំដាប់ទី ១១០ លើពិភពលោកដោយមាន ១,១៧៨ ពិន្ទុ; ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនឈរនៅលំដាប់ទី ១២៤; ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា ឈរនៅលំដាប់ទី ១៣៧ ;  ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ឈរនៅលំដាប់ទី ១៥៣ ; ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី ឈរនៅលំដាប់ទី ១៥៨; ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីនិងកម្ពុជាឈរនៅលំដាប់ទី ១៧៣; ក្រុមបាល់ទាត់ជម្រើសជាតិឡាវ ឈរនៅលំដាប់ទី ១៨៨ ; ក្រុមបាល់ទាត់ជម្រើសជាតិប៊្រុយណេឈរនៅលំដាប់ទី ១៩១ និងក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតឈរនៅលំដាប់ទី ១៩៧ ។

នៅក្នុងខែមិថុនាខាងមុខនេះ នៅពេលដែលការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២២ នឹងបានប្រព្រឹត្ដទៅឡើងវិញ ចំណាត់ថ្នាក់របស់ FIFA នៅក្នុងតំបន់អាស៊ីនឹងមានការផ្លាស់ប្ដូរ៕

បកប្រែដោយ Pham Diep