leftcenterrightdel
សហព័ន្ធកីឡាបាល់ទាត់អាស៊ី និងតំណាងសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសដែលមានក្រុមចូលរួមការប្រកួតបាល់ទាត់ក្នុងពូល G ពិភាក្សាអំពីផែនការរៀបចំការប្រកួតក្នុងពូល G (រូបថត៖ VFF)

AFC នឹងជ្រើសរើសប្រទេសម្ចាស់ផ្ទះសមស្របដើម្បីរៀបចំការប្រកួតក្នុងពូល G ក្នុងទម្រង់ប្រកួតនៅទីតាំងមួយដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ១៥ ខែមិថុនា ខាងមុខ។

តាមការគ្រោងទុក ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនឹងប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីនៅថ្ងៃទី ៧ មិថុនា ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ១១ មិថុនា និងក្រុមបាល់ទាត់ជម្រើសជាតិអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី ១៥ ខែមិថុនា៕

បកប្រែដោយ Pham Diep