leftcenterrightdel
កិច្ចប្រជុំលើកទី១ នៃអនុគណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់ SEA Games 31 និង Para Games 11 (រូបថត៖ baochinhphu.vn)

អនុគណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់បានបញ្ជាក់លើសារៈសំខាន់របស់ព្រឹត្តិការណ៍ដោយមានការចូលរួមពីប្រតិភូកីឡា និងអត្តពលិកជាច្រើន (ប្រមាណ ៣០,០០០ នាក់ មកពីប្រទេសអាស៊ីអាគ្នេយ៏ចំនួន ១១) ហើយស្នើឲ្យនគរបាលនៃអង្គភាព និងតំបន់នានាអនុវត្តវិធានការធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់សកម្មភាពទាំងឡាយ អនុវត្តផែនការការពារ រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ការបង្ការនិងពន្លត់អគ្គីភ័យនៅក្នុងកន្លែងប្រកួតប្រជែង។ ទន្ទឹមនឹងការពិនិត្យសន្តិសុខ កម្លាំងមានសមត្ថកិច្ចនឹងបង្កើនការធ្វើយាមល្បាតដើម្បីដោះស្រាយបញ្ហាកើតឡើង៕

បកប្រែដោយ Thuy Anh