ដោយទទួលបានការផ្ទេសិទ្ធិពីនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Ngoc Thien ក៏បានប្រគល់ប័ណ្ណសរសើរជូនដល់អ្នកជំនួយការ ២ នាក់គឺ លោក Lee Young-jin និងលោក Kim Han-yoon។

leftcenterrightdel
លោក Nguyen Ngoc Thien ប្រគល់គ្រឿងឥស្សរិយយសពលកម្មលំដាប់ថ្នាក់ទី២ ជូនដល់លោកគ្រូបង្វឹក Park Hang-seo (រូបថត៖ vietnamplus.vn)

លោក Nguyen Ngoc Thien បញ្ជាក់ថា នេះជាគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរដ៏ថ្លៃថ្នូដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមជូនដល់លោកគ្រូបង្វឹក Park Hang-seo និងអ្នកជំនួយការទាំងពីរ ដោយជោគជ័យដែលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទទួលបាននៅពេលកន្លងមក។ ក្នុងពិធី លោកគ្រូបង្វឹក Park Hang-seo សន្យាថា នឹងខិតខំប្រឹងប្រែងដើម្បីនាំមកនូវជោគជ័យជាច្រើនថែមទៀតឲ្យបាល់ទាត់វៀតណាម៕

បកប្រែដោយ Thuy Anh