leftcenterrightdel
ប្រតិភូចូលរួម​ជំនួបពិភាក្សា ​ (រូប​ថត៖ thethaohcm.vn)

យោងតាមសមាជិកអង្គការយូណេស្កូប្រចាំនៅប្រទេសវៀតណាមឲ្យដឹងថា វៀតណាមជាគោលដៅមានសុវត្ថិភាពមួយនៅក្នុងបរិបទនៃការរីករាលដាល Covid-19 កំពុងកើតមានយ៉ាងស្មុគស្មាញនៅក្នុងពិភពលោក ហើយបានស្នើឱ្យបញ្ជូនអត្តពលិកដែលមានស្នាដៃខ្ពស់នៅប្រទេសមួយចំនួននៅលើពិភពលោកមកហ្វឹកហ្វឺននៅប្រទេសវៀតណាម។ ប្រសិនបើបានការអនុញ្ញាតពីរដ្ឋាភិបាល និងផ្នែកកីឡាវៀតណាម យូណេស្កូ ក៏ដូចជាបណ្តាប្រទេសដែលរំពឹងថា អត្តពលិកត្រូវបានបញ្ជូនមកហ្វឹកហាត់នៅវៀតណាមនេះនឹងទទួលបន្ទុកលើការហូបចុក ការស្នាក់នៅ ព្រមទាំង​ពួកគេនឹងជួយឧបត្ថម្ភវៀតណាមផ្នែកសម្ភារៈឧបករណ៍កីឡាមួយចំនួនដែរ។

ចំណែកអគ្គនាយកដ្ឋានអំរប់កាយនិងកីឡាបានបញ្ជាក់ថា ខ្លួននឹងស្នើសុំការណែនាំពីក្រសួង វប្បធម៌ កីឡា និងទេសចរណ៍ និងរដ្ឋាភិបាលវៀតណាម៕

បកប្រែដោយ Duy Hoan