leftcenterrightdel
កីឡាការិនីចូលរួមការប្រណាំងកង់ជុំ ១ នៅជុំវិញវិថី Tan Lo Kieu Luong (ទីក្រុង Chau Doc ខេត្ត An Giang) ដែលមានចម្ងាយ ៤៥.៦ គីឡូម៉ែត្រ (រូបថត៖ vnanet.vn)

ការប្រណាំងកង់នេះធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែកក្កដា ដែលមានចម្ងាយជិត ៥៨០ គីឡូម៉ែត្រ ដែលមានការចូលរួមពីកីឡាការិនីចំនួន ៥៥ នាក់ នៃក្រុមប្រកួតចំនួន ៩ ក្រុម។ បន្ទាប់ពីពិធីបើកកីឡាការិនីទាំងឡាយបានចាប់ផ្តើមការប្រណាំងជុំទី១ នៅជុំវិញវិថី Tan Lo Kieu Luong (ទីក្រុង Chau Doc ខេត្ត An Giang) ដែលមានចម្ងាយ ៤៥.៦ គីឡូម៉ែត្រ ។ កីឡាការិនី Nguyen Thi That នៃក្រុម Loc Troi បានយកឈ្នះនៅក្នុងការប្រកួតជុំទី១ នេះ។

នាថ្ងៃទី ២០ ខែកក្កដា នឹងប្រព្រឹត្តទៅការប្រណាំងជុំទី ២ ពីទីក្រុង Chau Doc ទៅទីកុ្រង Ha Tien  (ខេត្ត Kien Giang ) ដែលមានចម្ងាយ ៩០ គីឡូម៉ែត្រ៕

បកប្រែដោយ Duy Hoan