leftcenterrightdel
ការវិលត្រឡប់មួយដ៏អស្ចារ្យនៃកីឡាបាល់ទាត់វៀតណាម (រូបថត៖ VPF)

គេហទំព័រនៃសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានបង្ហោះអត្ថបទមួយដែលវាយតម្លៃខ្ពស់ចំពោះគុណភាពល្អនៃការប្រកួតនៅពហុកីឡាដ្ឋាន Thien Truong នៃទីក្រុង Nam Dinh ព្រមទាំងជូនដំណឹងបន្ថែមអំពីការដែលពានរង្វាន់បាល់ទាត់អាជីពវៀតណាម (V-League) ឆ្នាំ២០២០ នឹងវិលត្រឡប់ នាថ្ងៃទី៥ មិថុនា ខាងមុខផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានចុះផ្សាយថា កីឡាបាល់ទាត់វៀតណាមបានវិលត្រឡប់មកវិញតាមរយៈការប្រកួតដំបូងបង្អស់រវាងក្លឹប Nam Dinh និងក្លឹប Hoang Anh Gia Lai។ ចំណុចគួរឲ្យកត់សម្គាល់នោះគឺ គណៈចាត់តាំងបានអនុញ្ញាតឲ្យអ្នកគាំទ្របានចូលក្នុងពហុកីឡាដ្ឋានផ្ទាល់តែម្ដង។ ចំនួនអ្នកគាំទ្របានចូលក្នុងពហុកីឡាដ្ឋានគឺ១ ម៉ឺននាក់។  នេះជាការប្រកួតបាល់ទាត់ដំបូងគេបង្អស់ដែលត្រូវបានអនុញ្ញាតឲ្យអ្នកគាំទ្របានចូលក្នុងពហុកីឡាដ្ឋានក្នុងពេលដែលកំពុងកើតមានជំងឺឆ្លង Covid-19។

ក្នុងពេលជាមួយគ្នានោះ គេហទំព័រ Goal ជាភាសាថៃបានឲ្យដឹងថា ការប្រកួតរវាងក្លឹប Nam Dinh និងក្លឹប Hoang Anh Gia Lai ជាការប្រកួតបាល់ទាត់ដ៏អស្ចារ្យមួយ មកពីជំងឺរាតត្បាត Covid-19 នៅវៀតណាមបានមានភាពបន្ធូរបន្ថយនោះ បានជួយឲ្យកីឡាបាល់ទាត់វៀតណាមអាចវិលត្រឡប់ដូចធម្មតាវិញ៕

បកប្រែដោយ Duy Hoan