leftcenterrightdel
ការចុះហត្ថលេខាលើការឧបត្ថម្ភសម្រាប់ការប្រកួត

ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ ២៧ តុលា នៅពហុកីឡាដ្ឋាន Phu Tho (ខ័ណ្ឌ ១១ ទីក្រុងហូជីមិញ) ។ ក្រុមបាល់ទាត់ចំនួន ៨ បានចូលរួមក្នុងការប្រកួតនេះរួមមាន៖ វៀតណាម ថៃ អូស្រ្តាលី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងទីម័រខាងកើត។ ក្រុមទាំងអស់នឹងត្រូវបានបែងចែកជា២ពូល។ ក្រោយពីបានបញ្ចប់ការប្រគួតក្នុងពូលរួចហើយ ក្រុមខ្លាំងទាំង ២ ក្នុងពូលនីមួយៗនឹងចូលប្រគួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះជាលើកទី ៤ ហើយដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ។ យោងទៅតាមគណៈកម្មការរៀបចំឲ្យដឹងថា ការប្រកួតនេះត្រូវបានគេចាត់ទុកថាជាការប្រកួតជម្រុះសម្រាប់ពានរង្វាន់ជើងឯកហ្វូតសាលអាស៊ី។ នៅក្នុងកម្មវិធីគណៈកម្មការរៀបចំកម្មវិធីបានប្រកាសក្រុមហ៊ុនដៃគូឧបត្ថម្ភនៃការប្រកួតនេះគឺធនាគារភាគហ៊ុនពាណិជ្ជកម្មអភិវឌ្ឍន៍ទីក្រុងហូជីមិញ (HDBank) ៕

បកប្រែដោយ Duy Hoan