កីឡាការិនីការ៉ាតេ Hoang Thi My Tam និង Dinh Thi Huong ដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង ។ កីឡាការិនី Hoang Thi My Tam បានយកឈ្នះកីឡាការិនីឥណ្ឌូនេស៊ី Sanistyarani  ក្នុងលទ្ធផល ៤ ទល់នឹង ៣ នៅវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសារ Kumite ក្រោមទម្ងន់ ៥៥ គីឡូក្រាម។ កីឡាការិនី Dinh Thi Huong បានយកឈ្នះកីឡាការិនី ហ្វីលីពីន Misu  ក្នុងលទ្ធផល ៧ ទល់នឹង ៤។

ខណៈដែលក្នុងប្រភេទកីឡា Jujitsu ក្រុម Jujitsu ទទួលបានមេដាយមាសដំបូងដែលរកបានដោយកីឡាករ Dao Hong Son។

leftcenterrightdel
សមាជិកចូលរួមការប្រកួតហែលទឹកសេរីបុរស ៤x២០០ម 

ក្រុមកីឡាវ៉ូវីណាមវៀតណាមដណ្តើមបានមេដាយមាស ២ គ្រឿងទៀត។ កីឡាការិនី Do Phuong Thao បានយកឈ្នះកីឡាការិនីថៃ Tabtrai ក្នុងលទ្ធផល ៨ ទល់នឹង ៥ នៅវគ្គផ្តាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ ជាមួយគ្នានេះដែរ កីឡាករ Nguyen Thanh Liem បានយកឈ្នះកីឡាករ ហ្វីលីពីន Cantores  ក្នុងវគ្គផ្តាច់ព្រ័ត្រប្រភេទទម្ងន់ ៦០ គីឡូក្រាម។

ក្នុងការប្រកួតហែលទឹក កីឡាករ Pham Thanh Bao ដណ្ដើមបានមេដាយមាសក្នុងវិញ្ញាសាហែលកង្កែបចម្ងាយ ១០០ ម៉ែត្រ បុរសក្នុងថិរវេលា ១ នាទី ០ វិនាទី ៩៧ និងបំបែកកំណត់ត្រាស៊ីហ្គេមរបស់ខ្លួន (កំណត់ត្រាចាស់ ១ នាទី ១ វិនាទី ១៧)។ ក្រុមហែលទឹកសេរីបុរស ៤x២០០ម រួមមានកីឡាករ Nguyen Huu Kim Son, Nguyen Huy Hoang, Hoang Quy Phuoc និង Tran Hung Nguyen ក៏ដណ្ដើមបានមេដាយមាសក្នុងថិរវេលា៧ នាទី ១៨ វិនាទី ៥១។

គិតត្រឹមម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី ៧ ឧសភា គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាស ១៥ គ្រឿង មេដាយប្រាក់ ១៨ គ្រឿង និងមេដាយសំរឹទ្ធ ២៧ គ្រឿង ឈរនៅចំណាត់ថ្នាក់ទី ៤ លើតារាងមេដាយ៕

បកប្រែដោយ Pham Diep