ទីក្រុងហូជីមិញស្ថិតក្នុងចំណោមទីក្រុងនៅអាស៊ីទាំង ១០ ដែលមានម្ហូបអាហារតាមដងផ្លូវឆ្ងាញ់
កប.អនឡាញ - គេហទំព័រទេសចរណ៍ The Travel បានប្រកាសទីក្រុងចំនួន ១០ នៅអាស៊ី ដែលជាទីក្រុងសម្រាប់អ្នកចូលចិត្តទទួលទានអាហារតាមដងផ្លូវ។ ក្នុងនោះ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ២។
យោងតាមគេហទំព័រនេះ អាស៊ីគឺជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តទទួលទានអាហារតាមដងផ្លូវ។ ក្នុងចំណោមគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍ គេហទំព័រទេសចរណ៍ The Travel បានឧទ្ទេសនាមគោលដៅចំនួន១០ ដែលមានម្ហូបអាហារឆ្ងាញ់។ ក្នុងនោះទីក្រុងហូជីមិញរបស់វៀតណាមជាប់ចំណាត់ថ្នាក់លេខ២។
    |
 |
ការទទួលទានម្ហូបអាហារនៅតាមដងផ្លូវគឺជាការឆ្លងកាត់ភាពជាក់ស្ដែងគួរឲ្យចាប់អារម្មណ៍នៅទីក្រុងហូជីមិញ (រូបថត៖ The Travel) |
យោងតាម The Travel បានឲ្យដឹងថា ម្ហូបអាហារតាមដងផ្លូវគឺជាផ្នែកមួយនៃជីវភាពរស់នៅក្នុងប្រទេសវៀតណាម។ ខណៈពេលដែលមនុស្សភាគច្រើននឹងចូលចិត្តនំបុ័ង បបរយីហ៊ឺ ឫសាច់ឆាស៊ីវតាមភោជនីយដ្ឋានបែបប្រពៃណី ប្រជាជននៅទីក្រុងហូជីមិញបានចូលចិត្តម្ហូបអាហារតាមដងផ្លូវជាង។
គោលដៅចំនួន ៨ ទៀតដែលតាមលំដាប់ថ្នាក់គឺអូសាកា (ជប៉ុន) សេអ៊ូល (កូរ៉េខាងត្បូង) សិង្ហបុរី កោះប៉េណាង (ម៉ាឡេស៊ី) បាងកក (ថៃ) ភ្នំពេញ ម៉ានីល (ហ្វីលីពីន) និងហុងកុង (ប្រទេសចិន)៕
បកប្រែដោយ Thuy Anh