ភ្ញៀវអន្តរជាតិមកវៀតណាមក្នុងខែមីនាឆ្នាំ ២០២២ សម្រេចបាន ៤១,៧០០ នាក់ កើនឡើងជាង ៤១% បើធៀបនឹងខែកុម្ភៈ។ គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២២ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមសម្រេចបានជិត  ៩១,០០០ នាក់ កើនឡើងជាង ៨៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ គោលដៅទេសចរណ៍ដែលភ្ញៀវទេសចរអន្ដរជាតិមកទស្សនាច្រើនជាងគេគឺទីក្រុងហូជីមិញ, ទីក្រុងហាណូយ, កោះភូកុក, ទីក្រុង Da Nang, ទីក្រុង Nha Trang, ទីក្រុង Hoi An, ទីក្រុង Hue,  ទីក្រុង Da Lat, ទីក្រុង  Vung Tau និងឈូងសមុទ្រ Ha Long ... នេះសុទ្ធតែជាគោលដៅទេសចរណ៍ល្បីៗ  របស់​វៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍ ៖ hanoimoi.com.vn

នាដើមខែមេសានេះ ទីក្រុងហូជីមិញបានទទួលក្រុមទេសចរអន្តរជាតិចំនួន ១៣០ ក្រុម ដែលភាគច្រើនជាសហគ្រិននៃ​សហគមអាជីវកម្មអាមេរិកដែលមកប្រទេសវៀតណាមជាលើកដំបូង។ លោកស្រី Nancy LeSage ដែលជាអ្នកទេសចរនៅក្នុងក្រុមបានចែករំលែកថា៖ ខ្ញុំមានអារម្មណ៍សុវត្ថិភាពនៅទីនេះ ខ្ញុំលែងបារម្ភអំពីការរីករាលដាលនៃជំងឺ COVID-19 ហើយ។ នេះគឺជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត ហើយខ្ញុំរីករាយណាស់ដែលបានមកកម្សាន្តទីនេះ។

គួររំលឹកថា នៅចុងខែមីនា ឆ្នាំ ២០២២ មន្ទីរទេសចរណ៍ទីក្រុង Da Nang  បានទទួលភ្ញៀវទេសចរអន្ដរជាតិជាង ៣០០ នាក់ មកពីប្រទេសសិង្ហបុរី និងទីក្រុងបាងកក (ប្រទេសថៃ)។ ទីក្រុង Da Nang បានកំណត់គោលដៅដល់ឆ្នាំ ២០២៣ នឹងស្តារឡើងវិញនូវជើងហោះហើរដែលបានដំណើរការនៅឆ្នាំ ២០១៩។ លោកស្រី Truong Thi Hong Hanh នាយិកាមន្ទីរទេសចរណ៍ទីក្រុង Da Nang បានមានប្រសាសន៍ថា៖ យើងខ្ញុំយកចិត្ដទុកដាក់ដល់ការធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរក្នុងការបង្ការជំងឺរាតត្បាត និងធានាសុវត្ថិភាពនៅពេលប្រើប្រាស់សេវាកម្ម។

យោងតាមទិន្នន័យពីឧបករណ៍វិភាគការស្វែងរកទេសចរណ៍របស់ Google Destination Insights ចាប់ពីដើមឆ្នាំដល់ចុងខែមីនាកន្លងទៅ បានបង្ហាញថា ចំនួនភ្ញៀវទេសចរអន្ដរជាតិស្វែងរកអំពីទេសចរណ៍វៀតណាមកើនឡើងយ៉ាងឆាប់រហ័ស ហើយស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងពិភពលោក ដែលសម្រេចបានជាង ៧៥%។ នៅឆ្នាំ ២០២២ នេះ វិស័យទេសចរណ៍ព្យាករថា នឹង ទទួលភ្ញៀវទេសចរណ៍ចំនួនជាង ៦៥ លាននាក់ ក្នុងនោះ ភ្ញៀវអន្តរជាតិចំនួន ៥ លាននាក់៕

បកប្រែដោយ Pham Diep