នៅបណ្តាថ្ងៃចុងក្រោយនៃខែកុម្ភៈ និងដើមខែមីនា តាមច័ន្ទគតិ ជារៀងរាល់ឆ្នាំ ជនជាតិ Dao Tien បានប្រារព្ធពិធីបុណ្យឆេងម៉េងយ៉ាងអ៊ូអរ។ ក្នុងឱកាសនេះ ជនជាតិ Dao Tien មិនបានទៅសែននៅផ្នូរដោយផ្ទាល់ទេ តែរៀបចំពិធីសែននៅផ្ទះ ដើម្បីរកគ្រូជួយដូនតាពួកគេ ជួសជុលផ្ទះរបស់ដូនតា។

leftcenterrightdel
បាយដំណើបពណ៌គឺជាមុខម្ហូបមួយដែលមិនអាចខ្វះបាននៅក្នុងថាសដង្វាយនៃពិធីបុណ្យឆេងម៉េងរបស់ជនជាតិ Dao Tien

ថាសដង្វាយសាមញ្ញណាស់ រួមមានបាយដំណើប ត្រី ទំពាំងឫស្សី និងស្រា ដែលបង្ហាញទឹកចិត្តជ្រះថ្លាពីការគោរព និងដឹងគុណរបស់កូនចៅចំពោះដូនតា។ ជាធម្មតា ម្ចាស់ផ្ទះអុជធូបថ្វាយដោយខ្លួនឯង ឬអញ្ជើញគ្រូសំណែននៅក្នុងភូមិ។ ពេលវេលាថ្វាយបង្គំជាធម្មតានៅពេលព្រឹក កាន់តែព្រលឹមកាន់តែល្អ ព្រោះជនជាតិ Dao Tien មានជំនឿថា បើសែនពីព្រលឹម ដូនតានឹងមានពេលចូលទៅព្រៃ ដើម្បីជ្រើសរើសសម្ភារៈល្អៗសម្រាប់ធ្វើផ្ទះ។

ក្រោយពីអុជធូបសែនដូនតារួច ភ្ញៀវ និងម្ចាស់ផ្ទេះអង្គុយហូបបាយជាមួយគ្នា និងចែករំលែកអំពីការកសាងគ្រួសារ ការរកស៊ី និងបង្រៀនកូនចៅ។ នេះក៏ជាឱកាសមួយសម្រាប់ជនជាតិ Dao រៀបចំការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា បង្កើតបរិយាកាសរំភើបរីករាយ សាមគ្គីភាព និងសន្តិភាពក្នុងភូមិ៕

បកប្រែដោយ Huyen Trang