នៅលើកំពូលភ្នំមានផ្ទាំងថ្មធំមួយគ្របដណ្តប់ដោយស្លែពណ៌បៃតងដែលជាកន្លែងព្រះម៉ែជាម្ចាស់ Chua Xu គង់មុនពេលត្រូវបានបញ្ជូនទៅដាក់នៅវត្ត។ នៅតាមផ្លូវឡើងភ្នំ មានវត្ត កុដិ និងខ្ទមអ្នកតាជាច្រើនដូចជាវត្តព្រះម៉េជាម្ចាស់ Chua Xu, វត្ត Tay An, វត្ត Phuoc Dien និងផ្នូរ Thoai Ngoc Hau។

នៅជុំវិញភ្នំ Sam គឺវាលស្រែដ៏ធំល្វឹងល្វើយដែលហុំព័ទ្ធដោយប្រព័ន្ធប្រឡាយបង្ហូរទឹកដីល្បាប់។ ហេតុដូច្នេះ ដើមឈើនៅទីនេះមានភាពស្រស់ស្អាតដ៏ខៀវស្រងាត់។ ភ្ញៀវទេសចរដែលមកទស្សនាភ្នំ Sam តែងតែបង្ហើរសត្វបក្សីបក្សាបន្ទាប់ពីបួងសួង ដែលជាលក្ខណៈវប្បធម៌ដ៏ល្អរបស់ប្រជាជនវៀតណាម រួមចំណែកការពារបរិស្ថានធម្មជាតិប្រកបដោយស្រស់ស្អាតផងដែរ៕

leftcenterrightdel
នៅភ្នំ Sam មានផ្កាជាច្រើនប្រភេទដ៏ស្រស់ស្អាត

leftcenterrightdel
ការបង្ហើរសត្វបក្សីបក្សានៅភ្នំ Sam
leftcenterrightdel
ភូមិភាគនិរតីមើលពីកំពូលភ្នំ Sam

បកប្រែដោយ Huyen Trang