ដោយមានមូលបទ “ប្រទេសវៀតណាមដែលគួរឱ្យចាប់អារម្មណ៍” កម្មវិធីបានផ្ដល់ព័ត៌មានអំពីទេសចរណ៍វៀតណាមដល់ប្រជាជននិងក្រុមហ៊ុនទេសចរណ៍ឥណ្ឌូនេស៊ី។ ភ្ញៀវទេសចរឥណ្ឌូនេស៊ីបានយកចិត្តទុកដាក់ជាពិសេសលើគោលដៅគួរឲ្យចាប់អារម្មណ៍របស់វៀតណាម និងរំពឹងថា វៀតណាមនឹងមានជើងហោះហើរត្រង់ពីទីក្រុងហ្សាកាតាទៅកាន់គោលដៅទាំងអស់នេះដើម្បីបង្កលក្ខណៈងាយស្រួលឲ្យភ្ញៀវទេសចរ។

leftcenterrightdel
បុគ្គលិកក្រុមហ៊ុនទេសចរណ៍វៀតណាមឧទ្ទេសនាមអំពីផលិតផលទេសចរណ៍ដល់អតិថិជនឥណ្ឌូនេស៊ី (រូបថត៖ vnanet.vn)

បច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ីត្រូវបានកំណត់ថាជាទីផ្សារពោរពេញទៅដោយសក្តានុពលសម្រាប់ទេសចរណ៍របស់វៀតណាម។ ក្នុងរយៈ ៤ខែដើមឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ីមកវៀតណាមបានកើនឡើង ៣០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨៕

បកប្រែដោយ Thuy Anh