ចម្លើយ៖ បញ្ហាដែលអ្នកបានសួរមានចែងក្នុងប្រការ៦ នៃបទប្បញ្ញត្តិស្តីពីការរៀបចំ និងដំណើរវិទ្យាល័យអន្តេវាសិកជនជាតិ ដែលចេញរួមជាមួយនឹងសារាចរលេខ ០៤/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ដូចតទៅ៖

១. វិទ្យាល័យអន្តេវាសិកជនជាតិ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចចិត្តរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគ្រប់គ្រងដោយគណៈកម្មាធិការប្រជាជនស្រុក។

២. វិទ្យាល័យអន្តេវាសិកជនជាតិ គឺវិទ្យាល័យបង្កើតឡើងដោយសេចក្តីសម្រេចចិត្តរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគ្រប់គ្រងដោយមន្ទីរអប់រំ និងបណ្តុះបណ្តាល។ មន្ទីរអប់រំ និងបណ្តុះបណ្តាល សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុក ដើម្បីរៀបចំខ្លឹមសារសម្របសម្រួលគ្រប់គ្រង និងរៀបចំសកម្មភាពអប់រំ ទាក់ទងនឹងវិទ្យាល័យអន្តេវាសិក អនុវិទ្យាល័យ និងវិទ្យាល័យ។

៣. សាលាមិត្តភាពលេខ ៨០ សាលាមិត្តភាព T៧៨ និងវិទ្យាល័យតំបន់ Viet Bac ត្រូវបានគ្រប់គ្រងដោយក្រសួង ស្ថាប័នថ្នាក់មជ្ឈិម ក្រោមការសម្របសម្រួលគ្រប់គ្រងរបស់មន្ទីរអប់រំ និងបណ្តុះបណ្តាល អំពីការអនុវត្តកម្មវិធី ការរៀបចំការប្រឡងបញ្ចប់ការសិក្សា និងការប្រគល់សញ្ញាបត្រ។

leftcenterrightdel
រូប​ថតឧទាហរណ៍

* មិត្តអ្នកអាន Vu Van Nam នៅឃុំ Tan An ស្រុក Ngoc Hien ខេត្ត Ca Mau បានសួរថា៖ តើមណ្ឌលអប់រំបន្ត មណ្ឌលអប់រំវិជ្ជាជីវៈ ដើម្បីអាចបំប៉ន់ភាសាជនជាតិភាគតិចត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?

ចម្លើយ៖ អនុលោមតាមកថាខណ្ឌទី ២ នៃមាត្រា  ៣ បទប្បញ្ញត្តិស្តីពីការរៀបចំការបណ្ដុះបណ្ដាល បំប៉ន់ និងផ្តល់វិញ្ញាបនបត្រភាសាជនជាតិភាគតិច ដែលចេញរួមជាមួយសារាចរលេខ ០៩/២០២៣/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល មជ្ឈមណ្ឌលអប់រំបន្ត មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

ក) ក្រុមគ្រូបង្រៀនមានកម្រិតបរិញ្ញាបត្រ មានវិញ្ញាបនបត្របណ្តុះបណ្តាលជាគ្រូបង្រៀនភាសាជនជាតិភាគតិច ឬមានចំណេះដឹងភាសា និងវប្បធម៌ជនជាតិភាគតិចស្របតាមកម្មវិធីបណ្តុះបណ្តាលដែលបានគ្រោងទុក។

ខ) កម្មវិធីលម្អិត និងឯកសារបំប៉ន់ ត្រូវបានបង្កើតឡើង តាមកម្មវិធីក្របខ័ណ្ឌ នៃក្រសួងអប់រំ និងបណ្តុះបណ្តាល និងចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

គ) សំភារៈសិក្សា និងថ្នាក់រៀន បំពេញតាមតម្រូវការនៃកម្មវិធីបំប៉ន់ភាសាជនជាតិភាគតិច។

ឃ) មានគម្រោងរៀបចំបំប៉ន់ភាសាជនជាតិភាគតិច។

បកប្រែដោយ Duy Hoan