leftcenterrightdel
បេក្ខសិស្សវៀតណាមចំនួន ៦ រូប ឈ្នះរង្វាន់ក្នុងការប្រកួតអូឡាំពិចព័ត៌មានវិទ្យាអាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ នាយកដ្ឋានគ្រប់គ្រងគុណភាព)

ការប្រកួតអូឡាំពិចព័ត៌មានវិទ្យាអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២៣ ដែលរៀបចំតាមទម្រង់អនឡាញដោយប្រទេសចិន បានទាក់ទាញការចូលរួមពីបេក្ខសិស្សចំនួន ១,៤៧១ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៣៦។ ជាលទ្ធផល បេក្ខសិស្សចំនួន ៩៥ នាក់ បានឈ្នះរង្វាន់ ក្នុងនោះបេក្ខសិស្សទាំង ៦ នាក់របស់ក្រុមវៀតណាម សុទ្ធតែដណ្ដើមបានមេដាយ (មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរឹទ្ធ ២ គ្រឿង)។ បើតាមចំណាត់ថ្នាក់មេដាយ វៀតណាមជាប់ចំណាត់ថ្នាក់លេខ៩៕

បកប្រែដោយ Thuy Anh