leftcenterrightdel
ក្រុមនិស្សិត HCMUSBurnedTomatoes

ការប្រកួតនេះត្រូវបានរៀបចំឡើងដោយ Institute of Electrical and Electronics Engineers (IEEE) ចាប់ពីថ្ងៃទី ២២ ខែតុលា ដល់ថ្ងៃទី ២៣ ខែតុលា) តាមប្រព័ន្ធវីដេអូ។ ការប្រកួតឆ្នាំនេះមានក្រុមចុះឈ្មោះចំនួន ៦,៣៧៣ ក្រុម និងក្រុមចំនួន ៤,២៧១ (និស្សិតជាង ១២,០០០ នាក់) បានចូលរួមប្រកួតជាផ្លូវការនៅទូទាំងពិភពលោក។

ក្រុម HCMUSBurnedTomatoes ក៏ជាក្រុមដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រអន្ដរជាតិនៃការប្រកួតបង្កើតកម្មវិធីកុំព្យូទ័រ ICPC ២០២២ (ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីបក្នុងឆ្នាំ ២០២៣)។ លើសពីនេះ ក្រុម HCMUSHenoWorld នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត ក៏បានជាប់ចំណាត់ថ្នាក់ទី ៧ លើពិភពលោក និងទី ៥ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ ដូច្នេះ ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា (ចាប់ពីឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ន) និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ (សកលវិទ្យាល័យជាតិវៀតណាមទីក្រុងហូជីមិញ) តែងតែស្ថិតនៅក្នុងកំពូលតារាងនៃការប្រកួត IEEExtreme ៕

បកប្រែដោយ Pham Diep