អាស្រ័យហេតុនោះ នឹងមានអាហារូបករណ៍ចំនួន ៦០ កន្លែងទៅសិក្សានៅប្រទេសឡាវក្រោមកិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍ឆ្នាំ ២០២១ សម្រាប់ថ្នាក់បរិញ្ញា ថ្នាក់អនុបណ្ឌិត និងវគ្គខ្លីរៀនភាសាឡាវ ដែលក្នុងនោះរួមមានអាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ៥ កន្លែង ថ្នាក់បរិញ្ញា និងវគ្គខ្លីរៀនភាសាឡាវ (រយៈពេលពីរឆ្នាំ) ចំនួន ៥៥ កន្លែង។

leftcenterrightdel
ទីក្រុង Luang Prabang ប្រទេសឡាវ (រូបថតឧទាហរណ៍៖ vnanet.vn)

រីឯកម្មវិធីទៅសិក្សានៅព្រះរាជាណាចក្រកម្ពុជាក្រោមកិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍ឆ្នាំ ២០២១ ដែលក្នុងនោះមានអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញា និងក្រោយឧត្តមសិក្សាចំនួន ២០ កន្លែង និងអាហារូបករណ៍សម្រាប់វគ្គរៀនភាសាខ្មែរគឺចំនួន ១៥ កន្លែង។

ថ្ងៃផុតកំណត់ទទួលពាក្យសុំទៅរៀនគឺថ្ងៃទី ៣១ ខែកក្កដា។ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ និងបណ្តុះបណ្តាល វៀតណាមនឹងជូនដំណឹងដល់បេក្ខជនអំពីលទ្ធផលតាមរយៈអ៉ីម៉ែលនៅខែសីហា ឆ្នាំ ២០២១។ បេក្ខជនទទួលដែលបានអាហារូបករណ៍នោះនឹងចេញដំណើរទៅសិក្សានៅប្រទេសឡាវ នាខែកញ្ញា ឆ្នាំ ២០២១ និងទៅសិក្សានៅប្រទេសកម្ពុជា នាខែតុលា ឆ្នាំ ២០២១៕

បកប្រែដោយ Huyen Trang