អ្នកស្រុក និងភ្ញៀវទេសចរជាច្រើនមានការចាប់អារម្មណ៍ចំពោះផលិតផលនំប៉័ង ដែលត្រូវបានកែច្នៃប្រកបដោយសុវត្ថិភាព បន្សល់ទុកនូវចំណាប់អារម្មណ៍នៃនំបុ័ងដែលជាម្ហូបអាហារសាមញ្ញ មានតម្លៃវប្បធម៌ម្ហូបអាហាររបស់វៀតណាម។

ពិធីបុណ្យនំបុ័ងឆ្នាំនេះបានទាក់ទាញអង្គភាពចំនួន៨៥ ជាមួយស្ដង់ជាង ១៣០ ស្ដង់។ យីហោនំបុ័ងល្បីៗជាច្រើន ត្រូវបានដាក់លក់។ ភាពសម្បូរបែបនេះក៏ត្រូវបានបង្ហាញតាមរយៈស្ដង់វប្បធម៌ម្ហូបអាហារប្រពៃណរបស់ប្រទេសវៀតណាម និងបណ្តាប្រទេសផ្សេងៗទៀតដូចជា៖ កូរ៉េខាងត្បូង ជប៉ុន ថៃ...

អ្នកស្រី Ashley Camellia មកពីប្រទេសអូស្ត្រាលីបានឲ្យដឹងថា បរិយាកាសនៃពិធីបុណ្យគឺគួរឲ្យចាប់អារម្មណ៍ណាស់។ ខ្ញុំបានទទួលទាននំប៉័ងជាច្រើនប្រភេទដែលមិត្តភក្តិឧទ្ទេសនាម ប៉ុន្តែពិធីបុណ្យនេះបានជួយខ្ញុំយល់កាន់តែច្បាស់អំពីនំបុ័ងចម្រុះពណ៌នៅប្រទេសវៀតណាម។

leftcenterrightdel
ប្រជាជន និងភ្ញៀវទេសចរចូលរួមសកម្មភាពក្នុងពិធីបុណ្យនំបុ័ងវៀតណាមលើកទី២ នៅទីក្រុងហូជីមិញ

ចំណុចលេចធ្លោនៃពិធីបុណ្យគឺរូបសំណាកនំប៉័ងដែលមានប្រវែង ៦ ម៉ែត្រ ដែលទាក់ទាញទស្សនិកជនជាច្រើនមកថតរូបទុកជាអនុស្សាវរីយ៍ ជាមួយមុខម្ហូបចំនួន ១៥០ ប្រភេទ ដែលញ៉ាំជាមួយនំបុ័ងត្រូវបានប្រគល់វិញ្ញាបនបត្របង្កើតកំណត់ត្រាវៀតណាមដោយអង្គការកំណត់ត្រាវៀតណាម។

លោកស្រី Nguyen Thi Anh Hoa នាយិកាមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា ពិធីបុណ្យនេះបានបញ្ជាក់ភាពច្នៃប្រឌិត ភាពខុសប្លែក និងជាសញ្ញាសម្គាល់តែមួយគត់របស់នំប៉័ងវៀតណាម បើធៀបនឹងនំប៉័ងពីប្រទេសផ្សេងៗលើពិភពលោក រួមចំណែកលើកតម្កើងវប្បធម៌ម្ហូបអាហារវៀតណាម ផ្សព្វផ្សាយរូបភាពទឹកដីវៀតណាមទៅកាន់ពិភពលោក។

មិនត្រឹមតែលើកតម្កើងនិងណែនាំពីតម្លៃពិសេសរបស់នំប៉័ងវៀតណាមប៉ុណ្ណោះទេ ថែមទាំងពិធីបុណ្យនេះបានផ្តល់ឱ្យអ្នកទស្សនានូវការយល់ដឹងអំពីបច្ចេកវិទ្យា និងដំណើរការផលិតនំបុ័ងប្រកបដោយសុវត្ថិភាព គុណភាព រួមចំណែកផ្សព្វផ្សាយការយល់ដឹងអំពីអនាម័យ និងសុវត្ថិភាពចំណីអាហារ រក្សាតម្លៃនៃម៉ាកយីហោនំប៉័ង។

នំប៉័ងវៀតណាមបានក្លាយទៅជាលក្ខណៈពិសេសមួយនៃវប្បធម៌ម្ហូបអាហារវៀតណាមដែលត្រូវបានទទួលស្គាល់ដោយវចនានុក្រម Oxford ជានាមត្រឹមត្រូវ "banh mi" ជំនួសឲ្យការបកប្រែជាភាសាបរទេស។ នំបុ័ងជាប់ចំណាប់ថ្នាក់ទី១ ក្នុងបញ្ជី "Top 100 sandwiches in the world” របស់គេហទំព័រម្ហូបអាហារ Taste Atlas។

ពិធីបុណ្យនំប៉័ងដែលរៀបចំដោយសមាគមទេសចរណ៍និងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានក្លាយទៅជាសញ្ញាសម្គាល់ម្ហូបអាហារពិសេសរបស់វៀតណាម រួមចំណែកលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវក្នុងការផលិត និងធ្វើអាជីវកម្មនំប៉័ងប្រកបដោយគុណភាព សុវត្ថិភាព៕

បកប្រែដោយ Thuy Anh