នៅលើដងទន្លេ Thames ដ៏គួរឱ្យទាក់ទាញអារម្មណ៍ដែលហូរកាត់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ផ្កាឈូកវៀតណាមបានរីកដុះដាល នាំមកនូវភាពស្រស់ស្អាតវប្បធម៌វៀតណាមទៅកាន់សហគមន៍អន្តរជាតិ តាមរយៈកម្មវិធីសិល្បៈលើកតម្កើងវប្បធម៌វៀតណាមនៅទីក្រុងឡុងដ៍ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៩ ឧសភា នៅរោងមហោស្រព Greewood ទីក្រុងឡុងដ៍។

ដោយប្រធានបទ “នេះជាវៀតណាម” កម្មវិធីនេះមានការចូលរួមពីសិល្បករជិត ១០០ នាក់ មិនថាអាយុចាស់ ឬក្មេង រួមទាំងជនជាតិវៀតណាម និងបរទេសផងដែរ។ លោក Timothy Giles អាយុ ៦៦ ឆ្នាំ ធ្លាប់ជាតារាម៉ូដែលនៅទីក្រុងឡុងដ៍ បានប្តេជ្ញាចិត្តសម្តែងការដើរបង្ហាញម៉ូដអាវផាយរបស់ជនជាតិវៀតណាម ក្នុងកម្មវិធី Vietnam Cultural Show London នៅទីក្រុងឡុងដ៍ ដោយមានបំណងចង់ស្គាល់ពីស្មារតី និងអត្តសញ្ញាណវប្បធម៌វៀតណាម។

leftcenterrightdel
ការសម្តែងសិល្បៈដែលសំដែងដោយកុមារនៅក្នុងកម្មវិធី

ចំពោះ Timothy Giles ការដែលបានស្លៀកពាក់អាវផាយប្រពៃណីវៀតណាម ដើម្បីសំដែងម៉ូដែលគឺជាឯកសិទ្ធិមួយ ដូចដែលគាត់បានចែករំលែកថា៖ “ខ្ញុំពិតជាមានកិត្តិយសដោយបានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសរបស់មិត្ត ហើយក៏បានក្លាយជាផ្នែកមួយនៃសហគមន៍វៀតណាមនៅចក្រភពអង់គ្លេសផងដែរ”។

ជាមួយនឹងរូបទង់ជាតិពណ៌ក្រហមដោយមានផ្កាយពណ៌លឿងនៅកណ្តាលទង់ រួមជាមួយនឹងសំលៀកបំពាក់ប្រពៃណី និងបទភ្លេងប្រជាប្រិយនៃបណ្តាតំបន់ទូទាំងប្រទេសវៀតណាម សិល្បករសម្តែងបាននាំយកនូវអត្តសញ្ញាណវប្បធម៌គួរឱ្យចាប់អារម្មណ៍របស់វៀតណាមមកកាន់កម្មវិធីនេះ។ ប្រជាជនវៀតណាមស្វាគមន៍អ្នកទាំងអស់គ្នា មិនថាជាជនជាតិណា ឬពូជសាសន៍អ្វីនោះទេ លុះត្រាតែពួកគេមានសេចក្តីស្រឡាញ់ និងគោរពប្រទេសវៀតណាម។

ជាងនេះទៅទៀត កម្មវិធីនេះក៏បង្កប់នូវក្តីសង្ឃឹមថា នឹងបង្កើតសហគមន៍ដ៏រឹងមាំមួយ តភ្ជាប់ជនជាតិវៀតណាមដែលរស់នៅឆ្ងាយពីមាតុភូមិ។ ដូចនៅក្នុងបទចម្រៀង "ជំរាបសួរវៀតណាម" បំណងប្រាថ្នាសម្រាប់ការតភ្ជាប់ត្រូវបានសម្តែងយ៉ាងជ្រាលជ្រៅថា "តើអ្នកអាចប្រាប់ខ្ញុំបានទេ? អំពីនាម និងគោត្តនាមដែលខ្ញុំមាន។ អំពីស្រុកកំណើតដែលខ្ញុំនៅតែចង់បានទាំងយប់ទាំងថ្ងៃ" ។ ទោះនៅបរទេសក៏ដោយ ជនជាតិវៀតណាមគ្រប់ទីកន្លែងតែងមានចិត្តនឹករលឹកមាតុភូមិជាទីស្រឡាញ់របស់ខ្លួន។

ប្រាក់ចំណេញទាំងអស់ពីកម្មវិធី Vietnam Cultural Show London 2024 នឹងត្រូវបរិច្ចាគទៅសមាគមនារី និងកុមារវៀតណាម នៅចក្រភពអង់គ្លេស ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍគម្រោងជាមួយនឹងប្រព័ន្ធវប្បធម៌ និងសិល្បៈប្រពៃណីសម្រាប់សហគមន៍វៀតណាមនៅទីនេះ៕

បកប្រែដោយ Minh Trung