នៅឃុំ Ban Pho ជាកន្លែងដែលជនជាតិ Mong និងជនជាតិ Dao រស់នៅ គ្រួសារភាគច្រើនសុទ្ធតែធ្វើស្រា Hong Mi។ ដំណើរការនៃការផលិតស្រា Hong Mi គឺល្អិតល្អន់ណាស់។ មុខម្ហូបប្រចាំតំបន់នេះច្រើនតែប្រើក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី ជួបជុំមិត្តភ័ក្តិ ហើយទទួលទានម្ហូបប្រចាំតំបន់ដូចជា សាច់ជ្រូក ត្រី... ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ និងរសជាតិនៃតំបន់ភ្នំ Bac Ha។ ប្រសិនបើអ្នកមានឱកាសមកទស្សនាស្រុក Bac Ha កុំភ្លេចរីករាយនឹងការទទួលទានស្រា Hong Mi មួយកែវ ដើម្បីទទួលយករសជាតិដ៏ឈ្ងុយឆ្ងាញ់នៃម្ហូបប្រចាំតំបន់ភ្នំនេះ៕

leftcenterrightdel
ពោតត្រូវបានលាយជាមួយដំបែ និងផ្អាប់ក្នុងរយៈពេលពី ៧ ទៅ១០ ថ្ងៃរួចទឹកនេះទៅជាស្រា

leftcenterrightdel
ដំបែត្រូវលាយចូលក្នុងពោតឱ្យស្មើៗគ្នា រួចរាលដាលជាគំនរដើម្បីកំដៅឡើង

leftcenterrightdel
ជនជាតិ Mong នៅឃុំ Ban Pho មានទំនៀមទម្លាប់ធ្វើដំបែពីរប្រភេទគឺ ដំបែមូល និងដំបែសំប៉ែត

leftcenterrightdel
ដំណើរការចម្រោះស្រាគឺពិបាកណាស់។ ចុងភៅត្រូវអង្គុយជានិច្ចនៅចង្ក្រានដើម្បីសម្រួលភ្លើង ហើយបន្ថែមទឹកចូលឆ្នាំង។ ឆ្នាំងស្រាធ្វើពីឈើល្អ ហើយត្រូវចម្អិនដោយធ្យូង

leftcenterrightdel
ភ្ញៀវទេសចររីករាយនឹងការទទួលទានស្រា Hong Mi

បកប្រែដោយ Huyen Trang