នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពឆ្ពោះទៅរកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិវៀតណាម (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥) ទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣) និងពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិខ្មែរ។

leftcenterrightdel
ការប្រណាំងទូក ង នៅព្រែក Nhieu Loc

ចូលរួមការប្រណាំងទូក ង មានក្រុមចំនួន៩ មកពីទីក្រុងហូជីមិញ ខេត្ត Binh Duong ខេត្ត Tay Ninh ខេត្ត Binh Phuoc និងខេត្ត Kien Giang។ បន្ទាប់ពីប្រកួតប្រជែងដ៏ផុលផុសអស់រយៈពេលជិតពីរម៉ោង ជ័យលាភីលេខ១ លេខ២ និងលេខ៣ បានទៅលើក្រុមមកពីខេត្ត Kien Giang គឺក្រុម Khlang Muong (មកពីស្រុក Chau Thanh) ក្រុម Thon Don (ទីក្រុង Rach Gia) និងក្រុម Xa Xiem Moi (ស្រុក Chau Thanh)។

ទន្ទឹមនឹងនោះ ពិធីក៏មានកម្មវិធីផ្លាស់ប្តូរវប្បធម៌ ម្ហូបអាហារ និងការសម្តែងសិល្បៈ ជាមួយនឹងបទចម្រៀងបង្ហាញពីស្មារតីសាមគ្គីភាព និងអបអរសាទរទិវាជ័យជម្នះនាថ្ងៃទី ៣០ ខែមេសា៕

បកប្រែដោយ Thuy Anh