នេះជាសកម្មភាពប្រចាំឆ្នាំ ដើម្បីអប់រំ និងបំផុសប្រពៃណីឧស្សាហ៍រៀនសូត្រ និងការដឹងគុណរបស់កូនចៅនាបច្ចុប្បន្នចំពោះមនុស្សជំនាន់មុននៅតំបន់ Kinh Bac ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុអប់រំ កសាង និងការពារប្រទេសជាតិ។

leftcenterrightdel
គណៈប្រតិភូអុជធូបនៅសាលា Van Mieu – Bac Ninh (រូបថត៖ vnanet.vn)

លក្ខណៈពិសេសនៃសាលា Van Mieu – Bac Ninh គឺមានសិលាចារិកចំនួន ១២ ដុំ ដែលកត់ត្រាឈ្មោះអ្នកបណ្ឌិតចំនួន ៦៧៧ រូបនៅតំបន់ Kinh Bac។ បច្ចុប្បន្ននេះ សាលា Van Mieu – Bac Ninh ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh ទទួលស្គាល់ជាគោលដៅទេសចរណ៍។ ជាពិសេស សិលាចារិកបណ្ឌិតនៅសាលា Van Mieu – Bac Ninh ត្រូវបាននាយករដ្ឋមន្ត្រីទទួលស្គាល់ជារតនវត្ថុជាតិនៅឆ្នាំ ២០២០៕

បកប្រែដោយ Thuy Anh