leftcenterrightdel
សិប្បការិនី Zay Mah ណែនាំភ្ញៀវទេសចរអំពីការត្បាញសំពត់សង្គឹម Chau Giang រួមទាំងកន្សែង Mat'ra របស់ជនជាតិចាមផងដែរ

អ្នកស្រី Zay Mah មកពីភូមិ Phum Soai (ឃុំ Chau Phong ក្រុង Tan Chau ខេត្ត An Giang) ជាសិប្បការិនីតម្បាញសំពត់សង្គឹម Chau Giang បានពន្យល់ថា៖ «សម្រាប់ស្ត្រីជនជាតិចាមកាន់សាសនាឥស្លាម អាវផាយគឺជាសំលៀកបំពាក់ដ៏ពិសិដ្ឋ និងមានតម្លៃបំផុតដែលត្រូវបានពាក់នៅក្នុងពិធីបុណ្យសំខាន់ ឬ អាពាហ៍ពិពាហ៍ទៀតផង។ រីឯកន្សែង Mat'ra ដែលជួយបិទបាំងសក់វែងខ្មៅដែលបង្ហាញភាពទន់ភ្លន់និងសុភាពរៀបសាររបស់ស្ដ្រី។ ស្ត្រីជនជាតិចាមស្លៀកបំពាក់ជិតឈឹងនៅទីសាធារណៈ សម្បីតែនៅពេលរៀបការហើយក៏ដោយ។

តាំងពីយូរយារណាស់មកហើយ ភាពទន់ភ្លន់និងសុភាពរៀបសាររបស់ស្ដ្រីជនជាតិចាមម្នាក់ដែលអង្គុយត្បាញក្រណាត់និងប៉ាក់នៅក្បែរបង្អួចជាប្រធានបទគ្មានទីបញ្ចប់នៃស្នាដៃកំណាព្យជាច្រើន។ អាចនិយាយបានថា កន្សែង Mat'ra បានរុំលើសក់ខ្មៅបានបង្ហាញភាពសុភាពរៀបសាររបស់ស្ត្រីជនជាតិចាម។ ផ្សារភ្ជាប់ជាមួយពួកគេគឺជាសំលៀកបំពាក់ប្រពៃណីដែលមិនត្រឹមតែជួយលើកតម្កើងភាពស្រស់ស្អាតរបស់ស្ត្រីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីលក្ខណៈវប្បធម៌ជាតិផងដែរ។ បច្ចុប្បន្ននេះ ទោះបីជាមានការផ្លាស់ប្ដូរជាច្រើនតាមពេលវេលាក៏ដោយ ក៏រូបភាពរបស់ស្ត្រី កុមារី និងបងប្អូនស្រីក្នុងសំលៀកបំពាក់ប្រពៃណី និងកន្សែង Mat'ra​ បានក្លាយទៅជាអត្ដសញ្ញាណវប្បធម៌របស់ជនជាតិចាមនៅខេត្ត An Giang៕

បកប្រែដោយ Pham Diep