ជារៀងរាល់រសៀលថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ សមាជិកនៃក្លឹបចម្រៀងប្រជាប្រិយ Thai នៅក្នុងភូមិ Veu ២ ឃុំ Phuc Son បានប្រមូលផ្តុំគ្នានៅឯផ្ទះវប្បធម៌សហគមន៍ដើម្បីហាត់ច្រៀងបទចម្រៀងប្រជាប្រិយជាមួយគ្នា។ នៅក្នុងផ្ទះខ្ពស់ពីដី មនុស្សចាស់ត្បាញក្រណាត់ ឯក្មេងៗហាត់រាំ និងច្រៀង ដោយបង្កើតបរិយាកាសរីករាយពេញភូមិតែម្តង។ លោកស្រី Luong Thi Kim Chi លេខាសម្ព័ន្ធយុវជនភូមិ Veu ២ បានមានប្រសាសន៍ថា៖ “ដើម្បីសម្រួលដល់ការហាត់ច្រៀងនេះ អ្នកចូលរួមត្រូវបានបែងចែកជាក្រុមៗ ដូចជា ក្រុមរៀបចំម្ហូបអាហារ ក្រុមច្រៀងបទចម្រៀងប្រជាប្រិយ ក្រុមវាយគងឃ្មោះ ... ក្រុមទាំងអស់មានអ្នកដឹកនាំក្រុមដើម្បីរក្សាការហាត់ច្រៀងបទចម្រៀងដែលពោរពេញទៅដោយអត្តសញ្ញាណជនជាតិThai។ អ្នកមានបទពិសោធណែនាំអ្នកទៅក្រោយ មនុស្សចាស់ណែនាំវ័យក្មេង អ្នកទាំងអស់គ្នាមានចំណង់ចំណូលចិត្តតែមួយគឺចង់ច្រៀង និងអភិរក្សវប្បធម៌របស់ជនជាតិខ្លួន” ។

leftcenterrightdel
ស្ត្រីហាត់រាំរបាំប្រពៃណីរបស់ជនជាតិ Thai

លោក Dang Dinh Lam លេខារងសាខាបក្ស និងជាមេភូមិ Veu ២ បានមានប្រសាសន៍ថា៖ “ការកំណត់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនិយាយរួម និងជនជាតិ Thai និយាយដោយឡែក មានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន  ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈគ្រប់គ្រងភូមិបានរៀបចំប្រមូលស្រាវជ្រាវ​ និងអភិរក្សបទចម្រៀង និងសិប្បកម្មបុរាណជាច្រើន​ ដូចជា៖ ការត្បាញក្រណាត់ ការរៀបចំពិធីបុណ្យប្រពៃណី ហើយ​សកម្មភាពវប្បធម៌ សិល្បៈ និងកីឡាជាច្រើន​ត្រូវបានថែរក្សា ដោយជម្រុញស្មារតី និងគំនិតច្នៃប្រឌិតរបស់ប្រជាជនទាំងចាស់ និងក្មេង។ ទន្ទឹមនេះគណៈគ្រប់គ្រងក៏ប្រមូលផ្តុំប្រជាជនឲ្យចូលរួមជម្រុញចលនាប្រជាជនទាំងមូលរួបរួមគ្នាកសាងជីវភាពរស់នៅវប្បធម៌នៅមូលដ្ឋាន អនុវត្តរបៀបរស់នៅបែបវប្បធម៌ថ្មីក្នុងពិធីមង្គលការ បុណ្យសព ... នេះគឺជាការអភិរក្ស និងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីផង និងទាក់ទាញភ្ញៀវទេសចចូលមកដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅក្នុងតំបន់ផង។

ការស្តារឡើងវិញនូវសោភ័ណភាពវប្បធម៌របស់ជនជាតិថៃភាគតិច Thai នៅស្រុក Anh Son មិនត្រឹមតែរួមចំណែកក្នុងការថែរក្សាអភិរក្ស និងលើកស្ទួយអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចប៉ុណ្ណោះ ថែមទាំងជួយលើកស្ទួយជីវភាពខាងព្រលឹងវិញ្ញាណ កសាងជីវភាពរស់នៅវប្បធម៌នៅតាមតំបន់ព្រំដែនផងដែរ៕

បកប្រែដោយ Duy Hoan