អ្នកយកព័ត៌មានទទួលបន្ទុកជំនាញរដ្ឋសភានៃសហព័ន្ធរុស្ស៊ី ជាសមាជិកាសមាគមសិល្បករថតរូបរុស្ស៊ី លោកស្រី Vera Mazhirin បាននិយាយបែបនេះជាមួយទីភ្នាក់ងារព័ត៌មានវៀតណាមនៅទីក្រុងមូស្គូ ខណៈលោកស្រីទស្សនាកម្មវិធីសប្តាហ៍ អាវផាយវៀតណាមឆ្នាំ ២០២១ តាមរយៈសារព័ត៌មាន។

leftcenterrightdel
ប្រជាជនរុស្ស៊ីរីករាយដោយបានស្វែងយល់ពីវប្បធម៌វៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនៅមជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ - មូស្គូ (រូបថត៖ vnanet.vn)

យោងទៅតាម លោកស្រី Vera ប្រពៃណី និងវប្បធម៌របស់ប្រទេសនីមួយៗត្រូវបានបង្ហាញតាមរយៈកត្តាជាច្រើន។ មួយក្នុងចំណោមនោះគឺសម្លៀកបំពាក់ប្រពៃណីដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ នៅប្រទេសវៀតណាម វាគឺជាអាវផាយដែលមានសម្រស់ស្រស់ស្អាត និងសុភាពរាបសា។

អ្នកយកព័ត៌មានរុស្ស៊ីរូបនេះបានឲ្យដឹងថា ព្រឹត្តិការណ៍សប្តាហ៍អាវផាយ ឆ្នាំ២០២១ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសវៀតណាម ទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ជាពិសេសមិត្តភក្តិរុស្ស៊ីដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយវៀតណាម ដែលជួយពួកគេឱ្យមានឱកាសទស្សនាភាពស្រស់ស្អាតនៃអាវផាយវៀតណាម។

លោកស្រី Vera បានចែករំលែកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់គាត់ទៅលើការបង្ហាញម៉ូតសម្លៀកបំពាក់របស់អ្នករចនាម៉ូត Minh Hanh ដែលមានចំណងជើងថា "អាថ៌កំបាំងនៃសត្វហង្ស" នៅសារមន្ទីរ Tsaritsyno ទីក្រុងមូស្គូនៅចុងឆ្នាំ ២០១៩ ។ ផ្តើមពីកម្មវិធីនេះផងដែរ អ្នកស្រី Vera ចាប់ផ្តើមស្វែងយល់បន្ថែមអំពីអាវផាយប្រពៃណីវៀតណាម។

បន្ទាប់ពីទស្សនាការបង្ហាញម៉ូតសម្លៀកបំពាក់ដ៏គួរឱ្យចាប់អារម្មណ៍នេះ លោកស្រី Vera បានមានគំនិតផ្ដួចផ្តើមចង់ធ្វើគម្រោងរូបថតមួយអំពីម៉ូតសម្លៀកបំពាក់របស់វៀតណាម។

កើតនៅឆ្នាំ ១៩៨៥ លោកស្រី Vera Mazhirina ជាអ្នកថតរូបទទួលបន្ទុកជំនាញរដ្ឋសភារុស្ស៊ី និងជាអ្នកទទួលបន្ទុកការតាំងពិព័រណ៍រូបថតសិល្បៈដែលរៀបចំឡើងដោយរដ្ឋសភារុស្ស៊ី។

លោកស្រីបានរៀបចំការតាំងពិព័រណ៍រូបថតជាច្រើនក្នុងឱកាសឆ្នាំផ្លាស់ប្តូរវប្បធម៌វៀតណាម និងរុស្ស៊ី ឆ្នាំ២០១៩ និងពិព័រណ៍រូបថតផ្ទាល់ខ្លួន “វៀតណាម - ដំណើរទេសចរណ៍តាមរយៈរូបថត” នៅខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងមូស្គូ រួមទាំងសៀវភៅរូបថតមួយចំនួន និងគម្រោងរូបថតផ្សេងៗទៀតអំពីប្រទេសវៀតណាម៕

បកប្រែដោយ Duy Hoan