leftcenterrightdel
ទិដ្ឋភាពមួយរបស់ពិព័រណ៌

ពិព័រណ៌បានតាំងបង្ហាញវត្ថុតាងជិត ១០០០ មុខរបស់បណ្តាក្រុមគ្រួសារដែលមានជំនាន់ជាច្រើនរស់នៅ ធ្វើការតៗគ្នានៅទីក្រុង Da Lat ក៏ដូចជាក្រុមគ្រួសារនៅទីក្រុង Da Lat តែកំពុងរស់នៅនៅបរទេសថែមទៀត។ ពិព័រណ៌ក៏បង្ហាញពីវប្បធម៌ពិសេសរបស់ក្រុង Da Lat នៅសម័យជាច្រើន។ នេះគឺជាសកម្មភាពវប្បធម៌ សិល្បៈសម្រាប់ការស្រាវជ្រាវ និងស្វែងយល់អំពីវប្បធម៌របស់ក្រុង Da Lat និងបង្ហាញពីការដឹងគុណចំពោះជំនាន់ដែលបានរក្សាទុកវត្ថុអនុស្សាវរីយ៍ ចូលរួមចំណែកក្នុងការពូនជ្រំតម្លៃវប្បធម៌ពិសេស។ ពិព័រណ៌ជាគោលដៅទេសចរណ៍មួយគួរចាប់អារម្មណ៍សម្រាប់ប្រជាជននិងភ្ញៀវទេសចរ៕

បកប្រែដោយ Thuy Anh