leftcenterrightdel
លោក Nguyen Ngoc Ky ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយថ្លែងសុន្ទរកថាបើកកម្មវិធីជួបប្រាស្រ័យមិត្ដភាព

ថ្លែងនៅក្នុងពិធី  លោក Nguyen Ngoc Ky ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ ឲ្យដឹងថា កម្មវិធីជួបប្រាស្រ័យមិត្ដភាពដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីរបស់ប្រទេសអាស៊ីមួយចំនួន គឺជាសកម្មភាពប្រចាំឆ្នាំដែលបានរៀបចំឡើងដោយសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ សហការជាមួយស្ថានទូតនៃប្រទេសអាស៊ីមួយចំនួនដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមក និងពង្រឹងសាមគ្គីភាពរវាងប្រជាជនវៀតណាម ប្រជាជនទីក្រុងហាណូយជាមួយប្រជាជននៃប្រទេសនានាជុំវិញពិភពលោក ក៏ដូចជាប្រជាជននៃប្រទេសអាស៊ីផងដែរ។ ជាពិសេស ពិធីការនិងការសម្តែងសិល្បៈដែលមានលក្ខណៈអត្ដសញ្ញាណវប្បធម៌ប្រពៃណីរបស់ប្រទេសនីមួយៗ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ លោក Nguyen Ngoc Ky  បានអះអាងថា កម្មវិធីជួបប្រាស្រ័យមិត្តភាពអបអរសាទរឆ្នាំថ្មីប្រពៃណីរបស់ប្រទេសអាស៊ីមួយចំនួន រួមចំណែកដល់ការពង្រឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ ដោយហេតុនេះបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទីក្រុងហាណូយ។ 

leftcenterrightdel
លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម ថ្លែងក្នុងពិធី

ក្នុងនាមស្ថានទូតអាស៊ីប្រចាំទីក្រុងហាណូយ លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាមបានថ្លែងអំណរគុណដល់សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយបានសហការរៀបចំកម្មវិធីនេះដើម្បីអបរសាទរប្រទេសអាស៊ីចំនួនប្រាំពីរគឺ ឡាវ ឥណ្ឌា បង់ក្លាដែស កម្ពុជា មីយ៉ាន់ម៉ា ថៃ និងស្រីលង្កា ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ចំពោះមិត្តភក្តិអន្តរជាតិ។

យោងតាមលោកស្រី Khamphao Ernthavanh កម្មវិធីជួបប្រាស្រ័យមិត្តភាពនៅថ្ងៃនេះ ដែលរួមចំណែកដល់បរិយាកាសរីករាយ និងជួយអ្នកទស្សនាជាតិនិងអន្ដរជាតិនៅទីក្រុងហាណូយយល់កាន់តែស៊ីជម្រៅអំពីពិធីបុណ្យប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសអាស៊ីទាំងប្រាំពីរ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមស្រង់ទឹកព្រះ
leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធីចងខ្សែដៃ​

កម្មវិធីនេះបានធ្វើឡើងក្នុងបរិយាកាសកក់ក្តៅនិងរួសរាយរាក់ទាក់ ប្រតិភូទាំងឡាយចូលរួមដោយផ្ទាល់ក្នុងពិធីប្រពៃណីដូចជា៖ ពិធីស្រង់ទឹកព្រះ ជះទឹកសុំសំណាងល្អ ចងខ្សែដៃ និងពិធីបុណ្យហូលី។ លើសពីនេះ ស្ថានទូតនៃប្រទេសអាស៊ីបានដាក់តាំងបង្ហាញផលិតផល និងម្ហូបប្រពៃណី រួមជាមួយនឹងការសម្តែងសិល្បៈពិសេសៗពីប្រទេសនីមួយៗដែលសំដែងដោយសិល្បករវៀតណាម បុគ្គលិកស្ថានទូតនិងនិស្សិតមកពីប្រទេសទាំងនេះ៕

បកប្រែដោយ Pham Diep