នៅរសៀលថ្ងៃទី ២២ ខែមេសា នៅទីក្រុងហាណូយ សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម សហការជាមួយសាកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាម និងសាកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្ម បានបើកសម្ពោធការតាំងពិព័រណ៍គំនូរ ក្រោមប្រធានបទ "មាតុភូមិ និងយុទ្ធជន"។ លោកឧត្តមសេនីយ៍ឯក Truong Thien To សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានអគ្គស្នងការនយោបាយ បានអញ្ជើញ​ចូលរួមក្នុងព្រឹត្តិការណ៍នេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Truong Thien To និងគណៈប្រតិភូ កាត់ខ្សែបូរសម្ពោធការតាំងពិព័រណ៍

ការតាំងពិព័រណ៍នេះបង្ហាញជូនសាធារណជននូវគំនូរជាច្រើនដែលមានតម្លៃប្រវត្តិសាស្ត្រ និងសិល្បៈពិសេស ដោយត្រូវបានជ្រើសរើសចេញពីបណ្ណសារនៃសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម និងពីវិចិត្រករ  និងនិស្សិតគ្រប់ជំនាន់នៃសាកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាម និងសាកលវិទ្យាល័យវិចិត្រសិល្បៈឧស្សាហកម្ម។

ការតាំងពិព័រណ៍នេះត្រូវបានបែងចែកជាបីផ្នែក៖ ផ្នែកទី ១ "សម្រស់នៃមាតុភូមិ" ផ្នែកទី ២ "សម្រស់យុទ្ធជន" និងផ្នែកទី ៣ "សម្រស់នៃសន្តិភាព"។ ការតាំងពិព័រណ៍នេះបង្ហាញពីសម្រស់នៃប្រទេស ប្រជាជន និងវប្បធម៌ប្រពៃណីវៀតណាម។ ក្នុងពេលជាមួយគ្នានេះ ពណ៌នាអំពីប្រវត្តិសាស្ត្រវីរភាពនៃការតស៊ូរបស់ប្រជាជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ការតាំងពិព័រណ៍នេះដំណើរការរហូតដល់ថ្ងៃទី ២២ ខែឧសភា៕

បកប្រែដោយ Duy Hoan