សកម្មភាពទទួលទាំងនេះត្រូវបានអនុវត្តដោយព្រមៗគ្នានៅតាមអាកាសយានដ្ឋានជាច្រើន រួមមាន អាកាសយានដ្ឋាន Dien Bien អាកាសយានដ្ឋាន Vinh (Nghe An) អាកាសយានដ្ឋាន Phu Bai (ទីក្រុង Hue) អាកាសយានដ្ឋាន Da Nang អាកាសយានដ្ឋាន Phu Cat (Gia Lai) អាកាសយានដ្ឋាន Tan Son Nhat (ទីក្រុងហូជីមិញ)...

leftcenterrightdel
ថ្នាក់ដឹកនាំនៃមន្ទីរទេសចរណ៍ទីក្រុងហូជីមិញប្រគល់អំណោយដល់ភ្ញៀវទេសចរអន្តរជាតិ

នៅទីក្រុងហូជីមិញ ក្រុមហ៊ុន Vietnam Airlines បានទទួលបណ្ដាអ្នកដំណើរអន្តរជាតិដំបូងមកពីទីក្រុង Frankfurt (ប្រទេសអាល្លឺម៉ង់) នៅលើជើងហោះហើរ VN30 ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។ សកម្មភាពទទួលត្រូវបានរៀបចំឡើងយ៉ាងឱឡារិក។ អ្នកដំណើរទទួលបានផ្កា និងវត្ថុអនុស្សាវរីយ៍ពីគណៈកម្មការរៀបចំ។ បរិយាកាសរស់រវើក និងកក់ក្តៅនៅតាមអាកាសយានដ្ឋានបានរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព រួសរាយរាក់ទាក់៕

បកប្រែដោយ Thanh Cong