leftcenterrightdel
ក្រុមកម្មាភិបាល និងសិល្បករនៃភាពយន្ដកងទ័ពប្រជាជននិងប្រតិភូនៅសប្តាហ៍ "ភាពយន្តវៀតណាម - ដំណើរនៃពន្លឺ"

ខ្សែភាពយន្តលេចធ្លោចំនួន ១៧ ដែលតំណាងឱ្យភាពយន្តវៀតណាមបានចាក់បញ្ចាំង ដែលក្នុងនោះ ខ្សែភាពយន្ត "ភ្លៀងក្រហម" របស់ភាពយន្ដកងទ័ពប្រជាជន​វៀ​ត​ណាមមានកិត្តិយសនចូលរួម។ នៅពេលចាក់បញ្ចាំង  ក្រុមផលិតភាពយន្ត "ភ្លៀងក្រហម" បានសំណេះសំណាលជាមួយអ្នកជំនាញភាពយន្ត   និងទស្សនិកជន  និងអាណិកជនវៀតណាមនៅទីក្រុងប៉ារីស។

យោងតាមគណៈកម្មការរៀបចំ ដោយមានសកម្មភាពសម្បូរបែបជាច្រើន ព្រឹត្តិការណ៍នេះបានទាក់ទាញទស្សនិកជនរាប់ពាន់នាក់មកពី ២៣ ប្រទេស ដែលបង្កើតបរិយាកាសផ្លាស់ប្តូរវប្បធម៌ដ៏រស់រវើករវាងសហគមន៍ស្រឡាញ់ភាពយន្តនៅបារាំង និងអាណិកជនវៀតណាម៕

បកប្រែដោយ Pham Diep