ពិធីបុណ្យទេសចរណ៍វាលខ្សាច់សាហារ៉ាអន្តរជាតិលើកទី ៧ ត្រូវបានបើកនៅថ្ងៃទី ៤ ខែធ្នូ ហើយប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃនៅខេត្ត Timimoun នៃប្រទេសអាល់ហ្សេរី។ ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានសហការជាមួយក្រុមហ៊ុនទេសចរណ៍វៀតណាមធំៗពីរគឺ Saigontourist និង Vietravel ដើម្បីរៀបចំស្តង់តាំងបង្ហាញអំពីទេសចរណ៍វៀតណាម ដែលទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិជាច្រើន។

leftcenterrightdel
ភ្ញៀវទេសចរអាល់ហ្សេរីស្វែងយល់អំពីទេសចរណ៍វៀតណាមនៅក្នុងពិធីបុណ្យ (រូបថត៖ vnanet.vn)

ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរីបានឲ្យដឹងថា ទន្ទឹមនឹងសៀវភៅមួយចំនួនដែលបង្ហាញពីផលិតផលទេសចរណ៍របស់ Saigontourist និង Vietravel ស្តង់របស់វៀតណាមនៅក្នុងពិធីបុណ្យនេះក៏មានរូបថតធំៗជាច្រើននៃគោលដៅទេសចរណ៍ល្បីៗនៅក្នុងប្រទេសវៀតណាមផងដែរ។ នៅពេលទស្សនាស្តង់វៀតណាម ភ្ញៀវទេសចរអន្តរជាតិក៏មានឱកាសទទួលទានកាហ្វេ យៈសាពូនមីខ្ញី និងមើលផលិតផលសិប្បកម្មពិសេសៗមួយចំនួនផងដែរ៕

បកប្រែដោយ Thuy Anh