ការតាំងពិព័រណ៍នេះនាំមកជូនសាធារណជននូវរូបភាព ឯកសារ និងវត្ថុជាង ២០០ ដែលពណ៌នាយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពពិសេស គ្រប់ជ្រុងជ្រោយ និងស្មោះត្រង់រវាងវៀតណាម និងគុយបា។

leftcenterrightdel
ប្រតិភូចូលរួមពិធីបើកការតាំងពិព័រណ៍

លោកស្រី Nguyen Thi Tuyet នាយិកាសារមន្ទីរនារីវៀតណាម បានមានប្រសាសន៍ថា៖ ការតាំងពិព័រណ៍ "មនោសញ្ចេតនាដ៏ស្មោះត្រង់"  គឺជាដំណើរនៃបេះដូង ជាដំណើរមួយដែលកម្មាភិបាលនៃសារមន្ទីរនារីវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីនិយាយអំពីមិត្តភាពរវាងវៀតណាម និងគុយបា។ ការតាំងពិព័រណ៍នេះចង់រៀបរាប់តាមរបៀបសាមញ្ញ ប៉ុន្តែជ្រាលជ្រៅ អំពីដំណើរ ៦៥ ឆ្នាំនៃមនោសញ្ចេតនារវាងប្រជាជាតិទាំងពីរ។ "មនោសញ្ចេតនាដ៏ស្មោះត្រង់" មិនត្រឹមតែស្ថិតនៅក្នុងព្រឹត្តិការណ៍ការទូតសំខាន់ៗដែលបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងមានវត្តមាននៅក្នុងរឿងរ៉ាវធម្មតាៗតាមរយៈរូបថត និងវត្ថុអនុស្សាវរីយ៍ដែលរក្សាទុកអស់ជាច្រើនទសវត្សរ៍មកហើយ។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានរៀបចំកម្មវិធីផ្លាស់ប្ដូរ និងចែករំលែករបស់តួអង្គដែលមានការតភ្ជាប់ និងការចងចាំយ៉ាងជ្រាលជ្រៅជាមួយប្រទេស និងប្រជាជនគុយបា។ ការតាំងពិព័រណ៍ "មនោសញ្ចេតនាដ៏ស្មោះត្រង់" បើកពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នៅសារមន្ទីរនារីវៀតណាម៕

បកប្រែដោយ Huyen Trang