ជនរួមជាតិជាង ១០០ នាក់ មកពី ១៦ ជនជាតិ រួមមានជនជាតិ Nung, Tay, Lao, Thai, Kho Mu, Ta Oi, Ba Na, Xo Dang, Gia Rai, Co Tu... មកពីខេត្ដចំនួន ១១ នៅទូទាំងប្រទេស នឹងបង្ហាញអំពីសម្រស់នៃវប្បធម៌តាមរយៈពិធី និងទំនៀមទម្លាប់។
ចំណុចគួរឱ្យចាប់អារម្មណ៍គឺរាល់សកម្មភាពចំរុះពណ៌វប្បធម៌របស់ជនជាតិ Co Tu (ទីក្រុងដាណាំង) នៅថ្ងៃទី ៧ ខែធ្នូ ដោយការសម្តែងបង្ហាញឡើងវិញនូវ "ពិធីចងសម្ព័ន្ធមេត្រីភាព Pro Ngooch" និងការសម្តែង “របាំថ្វាយបង្គំទេវតា”; កម្មវិធី"ចំរុះពណ៌នៃផ្កាឈូករ័ត្នព្រៃ" របស់ជនរួមជាតិនៅតំបន់ខ្ពង់រាបកណ្តាល Tay Nguyen ជាមួយនឹងការសម្តែងគងឃ្មោះ រាំ... ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៣ និង ១៤ ខែធ្នូ និងថ្ងៃទី ២០ និង ២១ ខែធ្នូ៕
បកប្រែដោយ Pham Diep
Type the code from the image