ចំណុចចាប់ផ្តើមគឺចេញពីបរមរាជវាំង Thang Long ដោយមានមនុស្សជាង ១០០ នាក់ស្លៀកបំពាក់អាវផាយប្រពៃណី ក្បួនដង្ហែកាត់តំបន់ទេសចរណ៍ល្បីៗនៃទីក្រុងហាណូយ ហើយបញ្ចប់នៅទីធ្លា Doan Mon។

leftcenterrightdel
ការក្បួនដង្ហែ “អាវផាយតភ្ជាប់ទេសចរណ៍ និងបេតិកភណ្ឌហាណូយឆ្នាំ ២០២៤” (រូបថត៖ toquoc.vn)

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រជាជនរដ្ឋធានីយ៉ាងច្រើនកុះករ។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ទីក្រុងហាណូយ រួមផ្សំវប្បធម៌ប្រពៃណី និងទំនើប ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះជាសកម្មភាពបើកសម្ពោធ “មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២៤” រួមចំណែកអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ប្រពៃណី ព្រមទាំងជំរុញទេសចរណ៍ផងដែរ៕

បកប្រែដោយ Huyen Trang