តាមគម្រោងថា នាសប្តាហ៍ក្រោយ វៀតណាមនឹងស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ឥណ្ឌាប្រមាណ ៤.៥០០ នាក់ ដែលក្នុងនោះ Trang An - Ninh Binh ជាគោលដៅដែលត្រូវបានជ្រើសរើស រួមជាមួយទីក្រុងហាណូយ និងខេត្ត Quang Ninh។ ផ្នែកទេសចរណ៍ខេត្ត Ninh Binh បានកំណត់ថា នេះគឺជាក្រុមភ្ញៀវដ៏ធំ និងសំខាន់ខ្លាំងណាស់ ទន្ទឹមនឹងនោះ នេះជាឱកាសដើម្បីផ្សព្វផ្សាយទេសចរណ៍ និងរូបភាពនៃតំបន់បេតិកភណ្ឌពិភពលោក Trang An ទៅកាន់ទីផ្សារឥណ្ឌា និងអាស៊ីខាងត្បូង។

leftcenterrightdel
ភ្ញៀវទេសចរមកទស្សនាតំបន់អេកូទេសចរណ៍ Trang An នាថ្ងៃចុងក្រោយនៃខែសីហា ឆ្នាំ ២០២៤ (រូបថត៖ vnanet.vn)

តាមគម្រោង ភ្ញៀវទេសចរមួយក្រុមមកពីប្រទេសឥណ្ឌានឹងទៅទស្សនាតំបន់អេកូទេសចរណ៍ Trang An នៃបេតិកភណ្ឌពិភពលោកតំបន់រមណីយដ្ឋាន Trang An ចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញា។ មន្ទីរទេសចរណ៍ខេត្ត Ninh Binh បានសម្របសម្រួលជាមួយក្រុមហ៊ុន Vietravel ដើម្បីរៀបចំស្វាគមន៍ និងបម្រើក្រុមដោយហ្មត់ចត់បំផុត។

ខេត្ត Ninh Binh បានកំណត់តំបន់អាស៊ីខាងត្បូង ជាពិសេសប្រទេសឥណ្ឌាជាទីផ្សារដ៏ធំ និងសក្តានុពល ដោយសន្យាថានឹងអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលខាងមុខ។ តាមរយៈការស្វាគមន៍ភ្ញៀវលើកនេះ ផ្នែកទេសចរណ៍ Ninh Binh សង្ឃឹមថានឹងទទួលបានការវាយតម្លៃខ្ពស់ពីអាជីវកម្មទេសចរណ៍ ភ្ញៀវទេសចរឥណ្ឌា និងអាស៊ីខាងត្បូង ពេលមកកាន់ប្រទេសវៀតណាម និងខេត្ត។

បកប្រែដោយ Duy Hoan