សេចក្តីសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយផ្អែកលើសំណើរបស់ប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម និងលទ្ធផលវាយតម្លៃរបស់ក្រុមប្រឹក្សាអនុម័ត។ លោកស្រី Anoa Suzzanne Dussol Perran អាណិកជនវៀតណាមដែលមានសញ្ជាតិបារាំងកើតនៅឆ្នាំ ១៩៥៧ បានមានការរួមវិភាគទានជាវិជ្ជមានដល់វិស័យទេសចរណ៍វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក។

leftcenterrightdel
លោករដ្ឋមន្ត្រី Nguyen Van Hung ប្រគល់សេចក្តីសម្រេចចិត្ត និងអបអរសាទរលោកស្រី Anoa Suzzanne Dussol Perran (រូបថត៖ toquoc.vn)

ក្នុងអាណត្តិថ្មី លោកស្រីឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាមប្រចាំបារាំងនឹងបន្តរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍ចម្រុះ ដើម្បីសម្រេចបាននូវគោលដៅបង្កើនចំនួនភ្ញៀវទេសចរបារាំង និងអឺរ៉ុបមកកាន់វៀតណាមត្រឹមពាក់កណ្តាលឆ្នាំ២០២៥ និងទ្វេដងនៅឆ្នាំ២០២៨។

នៅក្នុងពិធី លោករដ្ឋមន្ត្រី Nguyen Van Hung បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកស្រី Anoa Suzzanne Dussol Perran ព្រមទាំងសង្ឃឹមថាលោកស្រីនឹងបន្តទទួលបានសមិទ្ធិផលជាច្រើនក្នុងអាណត្តិថ្មីនាពេលខាងមុខ។

លោកស្រី Anoa Suzzanne Dussol Perran បានឲ្យដឹងថា លោកស្រីនឹងបន្តសកម្មភាពផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍វៀតណាមនៅប្រទេសបារាំង ក៏ដូចជាជ្រើសរើសទីតាំងល្បីៗ ដើម្បីរៀបចំព្រឹត្តិការណ៍ដើម្បីណែនាំរូបភាពវៀតណាមទៅកាន់ពិភពលោក៕

បកប្រែដោយ Huyen Trang