វេទិកានេះប្រព្រឹត្តទៅក្នុងបរិបទដែលចំនួនភ្ញៀវទេសចរវៀតណាម ចូលមកប្រទេសអូស្ត្រាលីកំពុងកើនឡើងយ៉ាងឆាប់រហ័សប្រហែល ៥០%  បើធៀបនឹងឆ្នាំមុន ដោយមានភ្ញៀវទេសចរប្រមាណ ១៥០ ពាន់នាក់។ នេះគឺជាឱកាសដ៏ល្អក្នុងការផ្តល់ព័ត៌មានថ្មីៗអំពីទីផ្សាររបស់ភាគីនីមួយៗ និងបង្កើតលក្ខខណ្ឌសអំណោយផលម្រាប់អង្គភាពអាជីវកម្មទេសចរណ៍ពីភាគីទាំងពីរជួបគ្នា។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកាទេសចរណ៍អូស្ត្រាលី-វៀតណាម (រូបថត៖ vnanet.vn)

លោកស្រី Philipa King អគ្គនាយិការងនៃសភាពាណិជ្ជកម្មអូស្ត្រាលីបានឲ្យដឹងថា៖ “ទេសចរណ៍គឺជាវិស័យសំខាន់ណាស់ក្នុងទំនាក់ទំនងរវាងអូស្ត្រាលី និងវៀតណាម។ ប្រទេសទាំងពីរបានប្តេជ្ញាក្លាយជាដៃគូពាណិជ្ជកម្មធំទី ១០ របស់គ្នាទៅវិញទៅមក ក្នុងនោះ ទេសចរណ៍គឺជាវិស័យនាំចេញដ៏សំខាន់សម្រាប់ភាគីទាំងពីរ។ នៅពេលដែលសកម្មភាពទេសចរណ៍មានការអភិវឌ្ឍ ប្រជាជននៃភាគីទាំងពីរនឹងយល់កាន់តែច្បាស់អំពីប្រទេស វប្បធម៌ និងការអប់រំរបស់គ្នាទៅវិញទៅមក ដោយហេតុនេះ ពង្រឹងទំនាក់ទំនងទ្វេភាគី និងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរក្នុងការក្លាយជាដៃគូដ៏សំខាន់របស់គ្នាទៅវិញទៅមកនៅក្នុងតំបន់”។

ចូលរួមវេទិកានេះ លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បានអះអាងថា វៀតណាមមានបំណងចង់បានទទួលស្វាគមន៍ភ្ញៀវទេសចរអូស្ត្រាលីចូលមកទេសចរណ៍ ព្រមទាំងសង្ឃឹមថា ភ្ញៀវទេសចរអូស្ត្រាលីកាន់តែច្រើននឹងមកវៀតណាម ដែលធ្វើឲ្យអូស្ត្រាលីក្លាយជាប្រភពទេសចរណ៍ធំទី៧សម្រាប់វៀតណាម៕

បកប្រែដោយ Huyen Trang